Connect with us

ព័ត៌មានជាតិ

អតីតគណបក្សភ្លើងទៀនប្រមាណ ១៦០០នាក់ ត្រូវបានប្រកាសចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

ប្រជាពលរដ្ឋដែលជាអតីតគណបក្សភ្លើងទៀន ប្រមាណជិត១៦០០នាក់ ស្ម័គ្រចិត្តចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះ​សំណាល និងប្រកាសបញ្ចូលសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន១,៥៩៥ នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះដែរឯកឧត្តមលើកឡើងថា ការចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជារបស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺបញ្ជាក់ពីការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការជ្រើសរើសគណបក្សនយោបាយដែលមានសមត្ថភាព​គ្រប់គ្រាន់ក្នុងសកម្មភាពបន្តដឹកនាំប្រទេសជាតិ ដើម្បីសុខសន្តិភាព និងបន្តការអភិវឌ្ឍជានិរន្ត។ ឯកឧត្តមបន្តថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសអាជ្ញាធរមូលដ្ឋាភូមិ ឃុំ ជាអ្នកនៅស្និទ្ធស្នាល រួមរស់រួមសុខ រួមទុក្ខ ផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលទាំងអស់នេះហើយទើបប្រជាពលរដ្ឋគ្រប់រូប បន្តគាំទ្រ និងបោះឆ្នោតជូនជាច្រើនអាណត្តិកន្លងមកនេះ។

ឯកឧត្តមបានកោតសរសើរខ្ពស់ដល់ក្រុមការងារគណបក្សគ្រប់មូលដ្ឋាន ដែលបានខិតខំ ធ្វើសកម្មភាពគ្រប់បែបយ៉ាង ក្នុងការចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការស្វែងយល់នូវសុខ ទុក្ខ សុខុមាលភាពរបស់ពួកគាត់ និងការចុះជួយបានទាន់ពេលវេលាជាពិសេស ការខិតខំកសាងសមាជិកសមាជិកាគណបក្សថ្មីៗថែមទៀត។

ឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារគណបក្ស ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានជួយសង្គ្រោះស្រុកស្ទោងកន្លងមក នៅក្នុងពេលដែលរងគ្រោះដោយសារទឹកជំនន់កាលពីចុងឆ្នាំ២០២២បានទាន់ពេលវេលា ក៏ដូចជាការកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋពីតំបន់ ៣ មកតំបន់២ និង ពីតំបន់២ មកតំបន់១ ដើម្បីជូនបងប្អូនប្រជាពលរដ្ឋរស់នៅ អាស្រ័យផលនិងក្លាយជាម្ចាស់កម្មសិទ្ធិពេញលេញ ក៏ដូចជាការជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានមួយកម្រិតផងដែរ។

ជាចុងបញ្ចប់ គណៈអធិបតី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សមាជិកាគណបក្ស ទាំងអស់អញ្ជើញទៅបោះឆ្នោត​ជូនគណបក្សគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីរួមចំណែកការពារសុខសន្តិភាព ដែលកម្ពុជាកំពុងមាន ឲ្យស្ថិតស្ថេរជារៀងរហូត៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១០ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម