Connect with us

ជីវិតកម្សាន្ដ

ទើបទម្លាយស្ថានភាពគ្រួសារ Pim Pimprapa ស្រាប់តែទទួលពានរង្វាន់អស្ចារ្យមួយ

បានផុស

នៅ

Pim Pimprapa បានបង្ហោះពីភាពជោគជ័យខ្លាំងក្នុងការសម្តែង បន្ទាប់ពីទទួលបានពានរង្វាន់ធំ​ពីកម្មវិធី MAYA TV AWARD ដោយនាង​បង្ហើបពីអារម្មណ៍រំភើបខ្លាំងក្នុងជីវិត ត្បិតថាទើបទម្លាយស្ថានភាពក្រុមគ្រួសារក្ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្ដែងឆ្នើមរូបនេះបានសរសេរសារ​យ៉ាងវែងអន្លាយលើ​បណ្ដាញ​សង្គម​ថា Fah/Napa បានទទួលរង្វាន់​ហើយ ចាស! អរគុណ MAYA TV AWARD សម្រាប់ពានរង្វាន់ “តួឯកស្រីប្រចាំឆ្នាំ” ពីរឿង #ChoiceDance សូមអរគុណ change2561, djpcod, s.vorarit សម្រាប់​រាល់​ឱកាស​ដែលផ្តល់ឲ្យ Pim ហើយនឹងផ្តោតទាំងស្រុងលើរាល់ការងារបន្ទាប់ សូម​អរគុណ​ដល់​សមាជិក​សម្ដែង​ដ៏​អស្ចារ្យ​ទាំង​អស់។ អរគុណពុកម៉ែ បងប្អូន ដែលតែងតែគាំទ្រ រហូតមានថ្ងៃនេះ។ Mae Am, Mae Wan, Mae Yot, P’ Bube ដែលតែងតែនៅក្បែរ Pim គ្រប់ជំហាន សំខាន់បំផុត សូមអរគុណ PFC pimmyfanclub គ្រប់​គ្នា​ដែល​តែង​តែ​គាំទ្រ Pim គ្រប់​ពេល​វេលា។ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា ខ្លាំងណាស់។ ខ្ញុំសន្យាថានឹងផ្តោតអារម្មណ៍ និងបន្តអភិវឌ្ឍខ្លួនឯង”។

ទោះយ៉ាងណាក៏ដោយ កាលពេលថ្មីៗនេះតារាសម្ដែង Pim Pimprapa ទើបតែទម្លាយ​ស្ថានភាព​គ្រួសារ​ដែលនាង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោះស្រាយរាប់សិបឆ្នាំទម្រាំរួចត្រលប់មកដូចដើម ក្នុងនាមជាកូនស្រីច្បងក្នុងគ្រួសារដែលធ្លាប់សម្បូរសប្បាយលើការចាយវាយ។ ក្នុងនោះនាងក៏ទម្លាយពីបងប្អូនស្រីដែលជាកម្លាំងចិត្ត និងកម្របង្ហាញពីជិវិតប្អូនៗទៅកាន់សាធារណជនណាស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មានមនុស្សតិចណាស់ដែលដឹងថា Pim Pimprapa មានបងប្អូនស្រីសុទ្ធតែស្អាតៗ


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

សមត្ថកិច្ចបន្តបង្កើនការល្បាតចុះតាមមូលដ្ឋានមានការប្រមូលផ្តុំ របស់ក្រុមក្មេងទំនើងពេលរាត្រី

សេដ្ឋកិច្ច៦ នាទី មុន

សហជីព​ឥណ្ឌូណេស៊ី ព្រមាន​ពី​ការ​ដួល​រលំ​នៃ​វិស័យ​វាយនភ័ណ្ឌ ដោយ​សារ​ការ​បញ្ឈប់​កម្ម​ករ​ច្រើន​ និងការ​​បិទ​រោង​ចក្រ​

កីឡា២០ នាទី មុន

ឈឿង ល្វៃ ប៉ះ​អូស្ត្រាលីធ្លាប់ប្រកួត​៨០ដង ខណៈ​បេក្ខភាព​ប៉ះ​ សុខ ធី សុទ្ធតែខ្លាំង

ព័ត៌មានជាតិ២៦ នាទី មុន

​ប្រកាស​ត្រៀម​​បើក​សម្ពោធ​ជា​ផ្លូវការ ផ្លូវក្រវាត់ក្រុង​ទី ៣ ​នៅ​អំឡុង​ខែ​កក្កដា​ខាងមុខនេះ

កីឡា២៩ នាទី មុន

មិត្តហ្វូនរៀបចំព្រឹត្តិការណ៍ “រត់ដើម្បីជីវិតកាន់តែប្រសើរ” សម្រាប់សហគមន៍

Sokha Hotels

ព័ត៌មានពេញនិយម