ជីវិតកម្សាន្ដ
លោក សុះ ម៉ាច រលឹកអតីតកាលចងចាំចំពោះវីរភាពលោកឪពុកទោះបីមិនមានខាន់ស្លា
ប្រិយមិត្តពិសេសអ្នកដែលនិយមស្តាប់ចម្រៀងសម័យពីដើមប្រាកដបានដឹងហើយថាលោក សុះ ម៉ាច គឺជាកូនប្រុសបង្កើតរបស់លោក សុះ ម៉ាត់ តារា ចម្រៀងល្បីនិងសម្បូរស្នេហ៍ក្នុងទសវត្សរ៍ឆ្នាំ ៦០-៧០ ដែលជាជនជាតិខ្មែរឥស្លាម(ចាម)។ ប៉ុន្តែកម្រនឹងមា នអ្នកបានដឹងថាលោក សុះ ម៉ាច មានប្រវត្តិជីវិតបែបណាទេ?។
យ៉ាងណាមិញស្រាប់តែមុននេះតារាចម្រៀងសំនៀងមនោសញ្ចេតនាលោក សុះ ម៉ាច បានបង្ហើបពីខ្សែជីវិ តខ្លះៗដោយការរម្លឹកអតីតកាលចង់ចាំចំពោះវីរ:ភាពលោកឪពុកទោះបីរូបលោកមិនមានខាន់ស្លា។ តាមការលើកឡើងរបស់លោកសុះម៉ាចបាននិយាថា“ទោះបី ជាកូនរបស់ពុក ម៉ែមិនមានខាន់ស្លាប៉ាមិនមានពេលមើលថែកូនព្រោះរវល់ការពារទឹកដីនៅសមរភូមិព្រោះ តែស្រុកកើតសង្គ្រាមនិងត្រូវបែកបាក់គ្នាដោយសាររប បវាលពិឃាតរហូតពួកទមិឡប៉ុលពតសម្លាប់ពុករក តែឆ្អឹងពុកមិនឃើញក៏កូននៅតែគោរពដឹងគុណពុកនិងគោរពនូវវីរភាពរបស់ពុកជានិច្ច”។
តារាចម្រៀងជើងចាសលោកសុះ ម៉ាចបានបន្តនិយា យទៀតថាចំណែកបងប្អូនដែលម្តាយទីទៃបើទោះបី ជាកាន់សាសនាខុសគ្នា(ឥស្លាមនិងព្រះពុទ្ធ)ក៏ពួកកូ ននៅតែរាប់រកយកអាសារគ្នា ជួយគ្នាទៅវិញទៅមកដោយគ្មានការរើសអើងឡើយ។ពួកកូនសប្បាយរីករា យនិងវាសនាដែលបានក្លាយជាកូនពុកដែលជាអ្នក ស្នេហាជាតិទាំងសិល្ប:និងទឹកដីគួរទុកជាគំរូសម្រាប់កូន។
ជាមួយគ្នានេះលោកសុះ ម៉ាចក៏បានសច្ចារ្យដែរថាបើ មានជាតិក្រោយលោកសូមជួបជាកូនលោកពុកអ្នក ម៉ែទៀតទោះជាតិណាណាក៏ដោយ។សូមជម្រាបដែរថាលោក សុះ ម៉ាច គឺជាអតតីប្រធានសមាគមសិល្ប ករខ្មែរនិងជាតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពខណ:កន្លងមកលោកតែងបំផុតគំនិតល្អក្នុងការ ថែរក្សាសិល្ប:វប្បធម៌ដែលជាព្រលឹងរបស់ជាតិ៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៤ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ