Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងមូស្គូ បន្តរឹតបន្តឹងសន្តិសុខ ទោះមេក្រុមទាហានស៊ីឈ្នួល និរទេសទៅប្រទេស បេឡារុស

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី២៥ខែមិថុនា ក្រុមទាហានស៊ីឈ្នួល Wagner បានវិលត្រលប់ទៅមូលដ្ឋានរបស់ពួកគេវិញ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន យល់ព្រមអនុញ្ញាតឲ្យមេដឹកនាំ Yevgeny Prigozhin របស់ពួកគេ ចៀសផុតការចោទប្រកាន់ពីបទក្បត់ជាតិ និងទទួលយកការនិរទេសខ្លួនទៅនៅប្រទេសជិតខាងគឺ បេឡារុស។

មេក្រុមទាហានស៊ីឈ្នួលលោក Yevgeny Prigozhin (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងនេះបានបញ្ឈប់វិបត្តិដ៏ធ្ងន់ធ្ងរមួយ ប៉ុន្តែអ្នកវិភាគនិយាយថា ការបះបោររបស់ក្រុម Wagner បានលាតត្រដាងឲ្យឃើញពីការគ្រប់គ្រងរបស់លោកពូទីន មានភាពផុយស្រួយជាងការគិត។

ទោះបីជាយ៉ាងណាក៏ដោយ វិធានការសន្តិសុខ នៅតែរឹតបន្តឹងក្នុងទីក្រុងមូស្គូថ្វីបើមានប៉ូលិសតិចជាងមុនក៏ដោយ ហើយអ្នកធ្វើដំណើរឆ្លងកាត់និយាយថា ពួកគេមិនមានការព្រួយបារម្ភទៀតទេ។

លោក Prigozhin ត្រូវបានគេឃើញចុងក្រោយកាលពីយប់ថ្ងៃសៅរ៍ នៅក្នុងរថយន្ត SUV ចាកចេញពីទីក្រុង Rostov-on-Don ហើយរថ​ពាសដែក បានបើក​តាមពីក្រោយ​រថយន្ត​របស់​គាត់។

ទិដ្ឋភាពក្នុងទីក្រុងមូស្គូ (រូបថត៖ AFP)

តាមសេចក្តីរាយការណ៍ដំបូង, អ្នកប្រយុទ្ធ Wagner នៅសល់ចម្ងាយត្រឹមតែ៤០០ គីឡូម៉ែត្រទៀតប៉ុណ្ណោះពីទីក្រុងមូស្គូ ខណៈលោក Prigozhin ខ្លួនគាត់ផ្ទាល់ បានអះអាងថា មិនដល់២៤ម៉ោងទៀតទេ យើងនឹងវាយចូលចម្ងាយ២០០គីឡូម៉ែត្រពីទីក្រុងមូស្គូ។

ដំបូងលោក ពូទីន បានថ្កោលទោសការបះបោរនេះថាជាអំពើក្បត់ជាតិ ដោយប្តេជ្ញាថានឹងដាក់ទោសជនល្មើស។ លោក​បាន​ចោទប្រកាន់​ពួកគេ​ថា​ បាន​រុញច្រាន​រុស្ស៊ី​ ឲ្យ​ធ្លាក់ចូល​សង្រ្គាម​ស៊ីវិល។

ក្រោយមកនៅថ្ងៃដដែលនោះ លោកបានទទួលយកកិច្ចព្រមព្រៀងមួយ ដែលសម្របសម្រួលដោយប្រទេសបេឡារុស ដើម្បីបញ្ចៀសវិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងរបំផុតរបស់ទីក្រុងមូស្គូក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ស្ថានការណ៍នៅរុស្ស៊ី កាន់តែមិនស្រួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម