Connect with us

ជីវិតកម្សាន្ដ

ពេជ្រ វត្តីសារ៉ាវឌ្ឍី សារភាពធ្លាប់ឆ្លងកាត់កែកុនដើមទ្រូង

បានផុស

នៅ

កត់សម្គាល់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បច្ចុប្បន្ននាងនៅតែឆក់បានការគាំទ្រ និងរក្សាបាននូវប្រជាប្រិយភាពពីសំណាក់មហាជនទូទៅ។ ការរក្សាបានប្រជាប្រិយភាពនេះដោយសារភាពរុះរាយ និងអត្តចរិត ខណ:កន្លងមកនាងក៏ជាបុគ្គលដ៏សំខាន់ម្នាក់ដែលបានតំណាងប្រទេសក្នុងការប្រកួតលើឆាកអន្តរជាតិផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកងាកមកចាប់អារម្មណ៍អំពីរឿងរ៉ាវជីវិតឯជនក្រៅសិល្ប:វិញ កន្លងមក វត្តីសារ៉ាវឌ្ឍី មិនធ្លាប់បង្ហាញឲ្យនណាបានដឹងច្រើននោះទេ ប៉ុន្តែមុននេះនាងបានដាច់ចិត្តទម្លាយយ៉ាងភ្ញាក់ផ្អើលដោយសារភាពស្រាយចម្ងល់មហាជនថាខ្លួនធ្លាប់ឆ្លងកាត់មុខកាំបិតវះកាត់កែសម្រស់ដើមទ្រូងប៉ុន្តែផ្នែកសម្រស់ផ្ទៃមុខ គឺមិនធ្លាប់កែកុននៅឡើយទេ។

បង្ហោះភ្ជាប់វីដេអូរបស់បវរកញ្ញារូបស្រស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថា ចង់ដឹងណាស់មែនឥឡូវផុសមួយទៀតឲ្យដឹងថា បង តី ទៅកែសម្ផស្សមែនអត់? បងតីចេះតែឌឺតែមិនចេះជេរទេ។ ក្នុងនោះកញ្ញា វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់ថា នាងអត់ដែលលាក់ទេ អត់លាក់តែម្តង មានគេសួរនាងថា ធ្លាប់ធ្វើទ្រូងអត់ នាងអត់ដែលប្រាប់ថានាងអត់បានធ្វើទេ គឺនាងមិនដែលប្រាប់ថាមិនដែលធ្វើទេ។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយទៀតថា ចំណែកផ្ទៃមុខនាងប្រាប់ថា នាងគឺអត់ដែលធ្វើទេទាំងមាត់ ច្រមុះ ចង្កា គឺចំណុចទាំងអស់នេះនាងអត់ដែលធ្វើមែន។ ប៉ុន្តែកុំភ័យពេលចាស់ទៅប្រហែល៥ឆ្នាំទៅមុខទៀត នាងនឹងកែមុខហើយកាត់ភ្នែក។

គួររំលឹកថា កន្លងមកកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញតំណាងកម្ពុជាក្នុងការចេញទៅប្រកួចលើឆាកអន្តរជាតិនាពេលថ្មីៗកន្លងទៅនេះ។ យ៉ាងណាមិញទោះបីនាងមិនអាចឆ្លងចូលទៅក្នុងTop5ការប្រកួតវគ្គផ្តាច់ព្រ័ត្រ MGI 2022 នៅឯប្រទេសឥណ្ឌូនេស៊ីពិតមែន តែបរវកញ្ញារូបនេះរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម