កីឡា
ពេជ្រ ប៊ុនសិទ្ធ បង្កើតកំណត់ត្រាមិនចាញ់សោះក្នុងការឈ្នះខ្សែក្រវាតលើកដំបូង
អ្នកលេងគុនខ្មែរ ពេជ្រ ប៊ុនសិទ្ធ បានក្លាយជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ រដូវកាលឆ្នាំ២០២៣នេះ ក្រោយផ្ដួលកីឡាករថៃ ផេតផាកភូមិ នៅវគ្គផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅសង្វៀនបាយ័នស្ទឹងមានជ័យ។
សម្រាប់ការប្រកួតខ្សែក្រវាត់នេះ កូនសិស្សលោកគ្រូ ពេជ្រ សុផាន់ ធ្វើបានល្អឥតខ្ចោះចាប់ពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ។ នៅវគ្គសន្សំពិន្ទុក្នុង៤ប្រកួតគឺប្រកួតទី១ ពេជ្រ ប៊ុនសិទ្ធ បានឈ្នះកីឡាករ ស៊ែងតៈវ៉ាន់ ឆ.ហាផាយ៉ាក់ ដោយពិន្ទុ, ប្រកួតទី២ ផ្តួលកីឡាករថៃ ថៈឡេកងើន ក្នុងទឹកទី២, ប្រកួតទី៣ ផ្តួលកីឡាករថៃ ឡាហ្វាន់ ក្នុងទឹកទី៣ និងប្រកួតទី៤ផ្តួលកីឡាករថៃ ផេតផាកភូមិ ក្នុងទឹកទី១។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពេជ្រ ប៊ុនសិទ្ធ បានយកឈ្នះមិត្តរួមជាតិ ធន់ ផានិត ដោយពិន្ទុ ប៉ុន្តែស្ទើរតែផ្តួលឲ្យសន្លប់ទៅហើយចុងទឹកទី៥ តែចប់ទឹកទាន់។ នៅវគ្គផ្តាច់ព្រ័ត្រ រូបគេនៅតែធ្វើបានល្អទៀតដោយ ផ្តួលកីឡាករថៃ ផេតផាកភូមិ ឲ្យសន្លប់ក្នុងទឹកទី៣ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ជាមួយប្រាក់រង្វាន់៦ពាន់ដុល្លារអាមេរិក។
នេះជាកំណត់ត្រាថ្មីផ្ទាល់ខ្លួនរបស់ ពេជ្រ ប៊ុនសិទ្ធ ដែលបានឈ្នះខ្សែក្រវាត់សំខាន់ជាលើកដំបូង និងមិនស្គាល់បរាជ័យសោះសម្រាប់ការប្រកួតនេះ។
ពេជ្រ ប៊ុនសិទ្ធ បានប្រាប់កម្ពុជាថ្មីថា ៖«តាំងពីវគ្គសន្សំពិន្ទុរហូតដល់វគ្គផ្ដាច់ព្រ័ត្រនេះ កីឡាករ២នាក់ដែលខ្ញុំពិបាកតទល់គឺ កីឡាករថៃ ស៊ែងតៈវ៉ាន់ ឆ.ហាផាយ៉ាក់ និង ធន់ ផានិត ដោយខ្ញុំឈ្នះពួកគេដោយពិន្ទុ។ ពីកីឡាករ២រូបនេះគឺខ្ញុំផ្ដួលដៃគូឲ្យបោះបង់ការប្រកួតទាំងអស់»។
សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដំរីយោលដៃ ពេជ្រ ប៊ុនសិទ្ធ នៅតែធ្វើបានល្អនៅពេលប៉ះជាមួយកីឡាករថៃ ផេតផាកភូមិ ម្ដងទៀតក្រោយពីធ្លាប់ជូបគ្នាម្ដងហើយនៅវគ្គសន្សំពិន្ទុដោយផ្ដួលកីឡាករថៃឲ្យបោះបង់ការប្រកួតក្នុងទឹកទី១តាមរយៈការទាត់ជើងក្រោម។
ទឹកទី១ ពួកគេគ្រាន់ស្ទាបស្ទង់សមត្ថភាពប៉ុណ្ណោះ ដោយ ផេតផាកភូមិ ព្យាយាមទាត់មិនឲ្យ ពេជ្រ ប៊ុនសិទ្ធ ចូលជិតឡើយ។ ទឹកទី២ គ្រាន់តែចាប់ផ្ដើមភ្លាម ដំរីយោលដៃក៏បើកការសម្រុកដោយប្រើកណ្ដាប់ដៃ និងទាត់ជើងក្រោមធ្វើឲ្យកីឡាករថៃ ផេតផាកភូមិ ពិបាកទប់ហើយព្យាយាមថយ។ ទឹកទី៣ អ្នកលេងគុនខ្មែរកាន់តែសម្រុកខ្លាំងជាងមុនដោយប្រើកណ្ដាប់ដៃ និងទាត់បំបែកកង់ តែផេតផាកភូមិ ក៏ព្យាយាមទាត់ និងបោះជង្គង់ពីចម្ងាយ ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព។
ផេតផាកភូមិ ត្រូវបានអាជ្ញាកណ្តាលរាប់ ៨ ជាលើកទី១ ក្នុងទឹកទី៣ បន្ទាប់ពីត្រូវកណ្ដាប់ដៃរបស់ ពេជ្រ ប៊ុនសិទ្ធ វ៉ៃចូលពោះទឹក។ ជិតបញ្ចប់ទឹកទី៣ទៅហើយកីឡាករកម្ពុជា វ៉ៃចូលពោះធ្វើឲ្យ ផេតផាកភូមិ បោះបង់ការប្រកួតដោយអាជ្ញាកណ្ដាលរាប់ដល់១០ នៅតែមិនអាចក្រោកបាន។
ពេជ្រ ប៊ុនសិទ្ធ បាននិយាយថា៖«ខ្ញុំមានអារម្មណ៏សប្បាយ និងរំភើបដែលបានឈ្នះខ្សែក្រវាត់លើកដំបូងជូនលោក ពេជ្រ សុផាន់»។
ក្រោយឈ្នះការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនេះរូបគេទទួលបានខ្សែក្រវាត់១គ្រឿង ពានរង្វាន់១ និង ប្រាក់រង្វាន់ចំនួន៦ពាន់ដុល្លារអាមេរិក។ ផេតផាកភូមិ បានលេខ២ និង ធន់ ផានិត បានលេខ៣៕
អត្ថបទ៖ ផា រតនា
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ