ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី សុំឲ្យដាក់សម្ពាធបន្ថែម លើ រុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានស្នើសុំឲ្យមានការដាក់សម្ពាធបន្ថែមលើទីក្រុងមូស្គូ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ ក្នុងនោះ មេដឹកនាំអ៊ុយក្រែននិងអាមេរិក ក៏បាននិយាយអំពីការបញ្ជូនអាវុធធុនធ្ងន់បន្ថែមទៀតផងដែរ។
លោក ហ្សេលេនស្គី បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យទី២៥ខែមិថុនាថា “យើងបានពិភាក្សាអំពីដំណើរនៃអរិភាព និងរឿងដែលកើតឡើងនៅក្នុងប្រទេសរុស្ស៊ី។ ពិភពលោកត្រូវតែដាក់សម្ពាធលើរុស្ស៊ី រហូតដល់សណ្តាប់ធ្នាប់អន្តរជាតិត្រូវបានស្តារឡើងវិញ”។

ប្រធានាធិបតីអ៊ុយក្រែនបន្ថែមថា លោកនិងលោកបៃដិន បានពិភាក្សាអំពីការពង្រីកបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការការពារជាតិ ដោយផ្តោតលើអាវុធរយៈចម្ងាយឆ្ងាយ។ ការពង្រឹងឃ្លាំងកាំភ្លើងធំរបស់ទីក្រុងកៀវ និងឧបករណ៍បាញ់រ៉ុកកែតជាច្រើន ក៏ស្ថិតក្នុងរបៀបវារៈផងដែរ។
ក្រោយមក សេតវិមានបានចេញសេចក្តីថ្លែងការណ៍ខ្លីមួយដោយនិយាយថា លោក បៃដិន បានអះអាងជាថ្មីនូវការគាំទ្រឥតងាករេរបស់សហរដ្ឋអាមេរិក រួមទាំងតាមរយៈការបន្តសន្តិសុខ សេដ្ឋកិច្ច និងជំនួយមនុស្សធម៌ផងដែរ”។
កិច្ចសន្ទនានេះធ្វើឡើងពីរសប្តាហ៍ មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅក្នុងប្រទេសលីទុយអានី ដែលសមាជិកនៃប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ នឹងផ្តោតលើជំនួយរួមគ្នាបន្ថែមទៀតសម្រាប់ទីក្រុងកៀវ។
តាមសេចក្តីរាយការណ៍ អ៊ុយក្រែនមានក្តីសង្ឃឹមខ្ពស់សម្រាប់កិច្ចប្រជុំនៅទីក្រុង វីលនីញូស ដោយរំពឹងថា នឹងទទួលបានផែនទីបង្ហាញផ្លូវសម្រាប់សមាជិកភាពណាតូរបស់ខ្លួន ។ យ៉ាងណាមិញ សហរដ្ឋអាមេរិក បានប្រឆាំងនឹងការផ្តល់ឲ្យក្រុងកៀវ នូវផ្លូវជាក់លាក់មួយដើម្បីចូលរួមក្នុងសម្ព័ន្ធភាពនេះនាពេលបច្ចុប្បន្ន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី លើកមូលហេតុដែល អាមេរិក បន្តផ្ដល់អាវុធឥតឈប់ឈរឲ្យ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ