ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យចៅក្រមខិតខំឲ្យអស់លទ្ធភាព ដោះស្រាយសំណុំរឿងក្រៅប្រព័ន្ធតុលាការ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឲ្យចៅក្រមប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីដោះស្រាយសំណុំរឿងក្រៅប្រព័ន្ធតុលាការជាជាងការកាត់ក្ដី ទៅលើសំណុំរឿងរដ្ឋប្បវេណី។
ការលើកទឹកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សុំលើកទឹកចិត្តឲ្យអស់លោកចៅក្រម អស់លោក-លោកស្រី ជាចៅក្រមទាំងអស់ ប្រើប្រាស់ឲ្យអស់លទ្ធភាពនូវការសម្របសម្រួល ជាជាងការកាត់ក្ដី រឿងនេះយើងអាចធ្វើបាននៅក្នុងគ្រប់សំណុំរឿង ទាក់ទងនឹងរដ្ឋប្បវេណី រឿងបញ្ហាព្រហ្មទណ្ឌវាជារឿងមួយផ្សេង ដែលចៅក្រមរបស់យើងពិបាក ហើយក៏អាចមិនមានលទ្ធភាពធ្វើទៅដែរ ព្រោះទាក់ទិននឹងបញ្ហាព្រហ្មទណ្ឌវាជារឿងមួយផ្សេង»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ក្រសួងយុត្តិធម៌ ដែលជាតំណាងឲ្យរាជរដ្ឋាភិបាល នៅក្នុងឧត្ដមក្រុមប្រឹក្សាចៅក្រម ចាំបាច់ណាស់ត្រូវតែគ្រប់គ្រងនយោបាយព្រហ្មទណ្ឌ ឲ្យបានរឹងមាំ ជាពិសេសសម្រាប់ប្រទេសកម្ពុជា ដែលពោរពេញដោយអំពើជ្រុលនិយមហួសហេតុ ដែលបន្តវត្តមាននៅកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ