ព័ត៌មានអន្ដរជាតិ
ប្រជាជនកូរ៉េខាងជើង នាំគ្នាស្រែក “ធ្វើសង្គ្រាមសងសឹក កម្ទេចអាមេរិក”
ប្រទេសកូរ៉េខាងជើង បានរៀបចំការប្រមូលផ្តុំទ្រង់ទ្រាយធំក្នុងទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបលើកទី៧៣នៃការផ្ទុះសង្គ្រាមកូរ៉េ ដោយប្រជាជន នាំគ្នាស្រែកពាក្យស្លោក ដែលប្តេជ្ញាធ្វើសង្គ្រាមសងសឹក ដើម្បីកម្ទេចសហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា អ្នកធ្វើការនិងសិស្សនិស្សិតប្រហែល១២ម៉ឺននាក់ បានចូលរួមក្នុងការប្រមូលផ្តុំ ដែលធ្វើឡើងនៅទូទាំងរដ្ឋធានីកាលពីថ្ងៃអាទិត្យទី២៥ខែមិថុនា។
រូបថតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញកីឡដ្ឋានមួយ ដែលពោរពេញទៅដោយមនុស្សកាន់បដាសរសេរថា “ទឹកដីអាមេរិកទាំងមូល ស្ថិតនៅក្នុងរយៈចម្ងាយនៃមីស៊ីលរបស់យើង” និង “ចក្រពត្តិនិយមអាមេរិកជាអ្នកបំផ្លាញសន្តិភាព”។
ខួបនេះ កើតមានឡើងចំពេលមានក្តីព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាង អាចនឹងបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន ក្នុងពេលឆាប់ៗ ដើម្បីបង្កើនការត្រួតពិនិត្យសកម្មភាពយោធាអាមេរិក បន្ទាប់ពីការប៉ុនប៉ងលើកមុនកាលពីថ្ងៃទី៣១ខែឧសភា ត្រូវបរាជ័យ។

ប្រទេសកូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បាននិងកំពុងសាកល្បងអាវុធជាច្រើនប្រភេទ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបដ៏ធំបំផុតរបស់ខ្លួនផងដែរ ជាហេតុនាំឲ្យភាពតានតឹងកើនឡើងខ្លាំងជាមួយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តសំខាន់របស់ទីក្រុងសេអ៊ូល គឺសហរដ្ឋអាមេរិក។
នៅក្នុងរបាយការណ៍ដាច់ដោយឡែករបស់ក្រសួងការបរទេសកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងនិយាយថា សហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែង ដើម្បីបញ្ឆេះសង្រ្គាមនុយក្លេអ៊ែរ។
គួរបញ្ជាក់ជាថ្មី កូរ៉េខាងជើងនិងខាងត្បូង នៅតែមានលក្ខណៈបច្ចេកទេសក្នុងសង្គ្រាម ព្រោះជម្លោះឆ្នាំ១៩៥០-៥៣ បានបញ្ចប់ទៅដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងជើង ចំអកឲ្យអាមេរិកថា ទស្សនកិច្ចរបស់លោក Blinken នៅចិនថ្ងៃមុន គឺទៅ “សុំទាន”

-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច