Connect with us

ព័ត៌មានអន្ដរជាតិ

លោក Medvedev ប្រាប់ពីគោលបំណងរបស់ក្រុមបះបោរប្រដាប់អាវុធនៅ រុស្ស៊ី

បានផុស

នៅ

លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា ការបះបោរប្រដាប់អាវុធពីសំណាក់មេទាហានស៊ីឈ្នួល Wagner Group នៅក្នុងប្រទេសរុស្ស៊ីដែលបានកើតឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ គឺជាប្រតិបត្តិការដែលរៀបចំឡើងដើម្បីកាន់អំណាច ។

លោក Dmitry Medvedev

លោកបានប្រាប់អ្នកសារព័ត៌មានថា “វាច្បាស់ណាស់ នេះគឺជាប្រតិបត្តិការដែលបានគិតគូរ និងគ្រោងទុកយ៉ាងល្អ ក្នុងគោលបំណងដើម្បីដណ្តើមអំណាចនៅក្នុងប្រទេសរុស្ស៊ី” ។

លោក Medvedev បានសង្កត់ធ្ងន់ថា “ការលាតត្រដាងនៃព្រឹត្តិការណ៍បច្ចុប្បន្នបង្ហាញពី សកម្មភាពរបស់បុគ្គលដែលរៀបចំការបះបោរប្រដាប់អាវុធ បូករួមជាមួយនឹងផែនការនៃរដ្ឋប្រហារដែលបានគិតទុកជាមុន និងរៀបចំយ៉ាងល្អ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Medvedev បានសង្កត់ធ្ងន់ថា នេះក៏ជាមូលហេតុពិតមួយដែលបង្ហាញពីការអសមត្ថភាពរបស់ក្រសួងការពារជាតិក្នុងការបំពេញកាតព្វកិច្ចមួយចំនួន និងអំពើពុករលួយរបស់មន្ត្រីដែលជាប់ពាក់ព័ន្ធក្នុងរឿងរ៉ាវមួយនេះ ហើយលោក ក៏​បាន​លើក​ឡើង​​អំពី​ផល​វិបាក​ដ៏​អាក្រក់​នៃ​ការ​បះបោរនេះផងដែរ ។

លោក Medvedev បាននិយាយថា “យើងដឹងយ៉ាងច្បាស់ហើយអំពីផលវិបាកនៃរដ្ឋប្រហារនៅក្នុងប្រទេសមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតមួយនេះ ។ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិគឺមិនធ្លាប់មាននោះទេ ដែលក្រុមចោរជាអ្នកគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរនោះ ហើយប្រសិនបើរឿងនេះកើតឡើងមែននោះ ពិភពលោក​នឹងធ្លាក់ចូលទៅក្នុង​ការ​វិនាស​អន្តរាយ” ។

ជាចុងក្រោយ អនុប្រធានក្រុមប្រឹក្សាសន្តិសុខបានរូបនេះប្ដេជ្ញាថា នឹងមិនអនុញ្ញាតឲ្យមានព្រឹត្តិការណ៍ដែលធ្វើតាមសេណារីយ៉ូបែបនេះកើតឡើងម្ដងទៀតនោះទេ បើទោះបីជាឧក្រិដ្ឋជន និងអ្នកដើរតាមពួកគេចង់ឃើញព្រឹត្តិការណ៍មួយនេះក្លាយជាការពិតក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ មេទាហានស៊ីឈ្នួល រុស្ស៊ី ចេញមុខបកស្រាយរឿងចោទធ្វើរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម