Connect with us

ព័ត៌មានជាតិ

និយ័តករបញ្ជាក់មូលហេតុនាំឱ្យកើតមានទំនាស់រវាងអតិថិជន និងម្ចាស់អាជីវកម្មអចលនវត្ថុ

បានផុស

នៅ

ក្រោយពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា មានដំណើរការមិនសូវល្អ បញ្ហាកើតមានរវាងម្ចាស់អាជីវកម្ម និងអតិថិជន ក៏មានការកើនឡើងច្រើនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញបញ្ហានេះ លោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឱ្យដឹងថា ជាធម្មតានិយ័តករ​តែងផ្តល់អាជ្ញាបណ្ណដល់ម្ចាស់អាជីវកម្មអចលនវត្ថុ ឬដីឡូតិ៍ ក្រោយពេលដែលពិនិត្យឃើញថា មានប្លង់កម្មសិទ្ធិច្បាស់​លាស់ និងត្រឹមត្រូវ។ ប៉ុន្តែភាពមិនប្រក្រីដែលកើតឡើងនោះ គឺម្ចាស់អាជីវកម្ម បានបង្កប់ផែនការផ្ទៃក្នុងផ្សេង ដោយធ្វើ​កិច្ចព្រមព្រៀងជាមួយអតិថិជន ដូចករណីឱ្យអតិថិជនទៅខ្ចីលុយធនាគារ ដើម្បីបង្កើតគម្រោងវិនិយោគរួម នោះគឺជាកិច្ចការខុសច្បាប់។

លោកបានគូសបញ្ជាក់ដូច្នេះថា«តាមពិតទៅយើងបានឱ្យនិតិវិធីក្នុងក្របខណ្ឌនៃការផ្តល់ឱ្យអាជីវកម្មដីឡូតិ៍ស្របច្បាប់ហើយ ប៉ុន្តែយើងមិនដឹងថា ផ្ទៃក្នុងពួកគាត់មានកិច្ចព្រមព្រៀងដាច់ដោយឡែកទៀត រវាងក្រុមហ៊ុន និងអតិថិជន ជាមួយ​ធនាគារ ក្នុងការខ្ចីលុយយកមកវិនិយោគគម្រោង ដែលនេះជាបញ្ហាត្រូវត្រួតពិនិត្យត និងដោះស្រាយបន្តទៀត»។

​​​​​​បើតាមលោក ជូ វណ្ណៈ កន្លងទៅ និយ័តករតែងតែត្រួតពិនិត្យ និងតាមដានជាប្រចាំ ជាពិសេសនៅពេល​ដែលឃើញក្រុម​ហ៊ុនអចលនវត្ថុណាមួយធ្វើការផ្សព្វផ្សាយនៅលើបណ្តាញសង្គម នឹងចាត់តាំងក្រុមការងារឱ្យត្រួតពិនិត្យ ប្រសិនឃើញថា ពុំទាន់មានអាជ្ញាបណ្ណនោះទេ នឹងអញ្ជើញពួកគេឱ្យចូលមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើង​ហេតុផលតាមរយៈការស្រាវជ្រាវថា សព្វថ្ងៃនេះ អាជីវករ ឬម្ចាស់អាជីវកម្មពិបាកក្នុងការសុំអាជ្ញាបណ្ណ។ ពិបាកសុំច្បាប់​មានកត្តាច្រើន ពោលគឺអាជ្ញាធរធ្វើឱ្យមានការលំបាកដើម្បីឱ្យមានការសម្របសម្រួល មានន័យថា បង្កើតបញ្ហា ដើម្បីដោះស្រាយបញ្ហា។ ជាមួយគ្នានេះ អាជីវករខ្លះ ជាប្រភេទអាជីវកម្មធ្វើនំអត់ម្សៅ។ លោកបណ្ឌិត សង្កត់ធ្ងន់ថា ការមិនគោរពច្បាប់ រួមផ្សំនឹងភាពធូររលុងនៃច្បាប់ ដោយមិនបានអនុវត្តឱ្យបានតឹងរឹង ធ្វើឱ្យម្ចាស់អាជីវកម្មប្រឈម​នឹងការដួលរលំ ខណៈដែលអាជីវកម្មដែលមានច្បាប់ទាំងឡាយ មិនដួលនោះទេ។

ចំពោះករណីពាក្យបណ្តឹងរវាងអតិថិជន និងម្ចាស់បុរីរឹបអូសលំនៅឋាន បានកើនឡើងជាង ៤០០បណ្តឹងហើយ គិតត្រឹមពាក់កណ្តាលខែ មិថុនា។ នេះបើតាមការបញ្ជាក់របស់លោក ជូ វណ្ណៈ ដែលទទួលបានទិន្នន័យនេះ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងតាមរយៈអនឡាញ។

សូមបញ្ជាក់ថា ការកើនឡើងនៃពាក្យបណ្តឹងនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបាន​អំពាវនាវដល់ម្ចាស់បុរី បញ្ឈប់ការរឹបអូសផ្ទះពលរដ្ឋដែលបង់យឺតយ៉ាវ ឬពុំមានលទ្ធភាពបង់រំលស់បន្ត ដោយធ្វើការសម្របសម្រួល ក្នុងយន្តការឈ្នះឈ្នះទាំងអស់គ្នា។ ករណីនេះ សម្តេចតេជោ បានបញ្ជាឱ្យស្ថាបន​ពាក់ព័ន្ធរួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ដោះស្រាយជាបន្ទាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ត្រាំ និង ពូទីន យល់ព្រមបំពេញទស្សនកិច្ចប្រទេសគ្នា ទៅវិញទៅមក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទីបំផុត​ ត្រាំ​និង​​ពូទី​ន​ឆ្លងឆ្លើយ​តាមទូរស័ព្ទ​៩០​នាទីលើក​ដំបូង​បំបែក​ភាពទល់ច្រក​​ក្នុងសង្គ្រាម​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ១០ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ជ័យ ចាប
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម២២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម