Connect with us

ជីវិតកម្សាន្ដ

Kim Bum ទម្លាយមូលហេតុ Lee Dong Wook កម្រឃើញពាក្យចចាមអារ៉ាមទាក់ទងស្នេហា

បានផុស

នៅ

ថ្វីត្បិតតែបង្ហាញខ្លួនតាំងពីនៅអាយុ១៨ ឆ្នាំក៏ដោយ ប៉ុន្តែតារាសម្ដែងជើងចាស់ Lee Dong Wook ទើបតែមាន​ពាក្យចចាមអារ៉ាម​ថាមានស្នេហាតែមួយដងគត់ក្នុងអាជីពរបស់លោក ​ពេលដែលមានគេបញ្ជាក់ថាគាត់បានណាត់ជួបជាមួយ Suzy ក្នុងខែមីនា ឆ្នាំ ២០១៨ ប៉ុន្តែគួរឲ្យ​សោកស្ដាយ​ទំនាក់ទំនងរបស់ពួកគេបាន​បញ្ចប់​យ៉ាងឆាប់រហ័សក្នុងរយៈពេល៤ ដោយសារតែមានកាលវិភាគរវល់រៀងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចដែល​ទស្សនិកជនដឹងស្រាប់ និង​កម្រ​ឃើញ Lee Dong Wook ជួបនឹង​ពាក្យចចាមអារ៉ាម ដែលធ្វើឲ្យមនុស្សជាច្រើន​មានការសង្ស័យថា លោកចេះស្រលាញ់មនុស្សស្រីឬអត់ទេ។

យ៉ាងណាមិញ​ទីបំផុតមិត្ត​ជិតស្និទ្ធរបស់ Lee Dong Wook គឺ Kim Bum បាន​ទម្លាយថា Lee Dong Wook មាន​កាលវិភាគ​មមាញឹក​ដែល​គាត់​មិន​មាន​ពេល​ទៅ​ជួបនឹងនរណាម្នាក់ទេ។ Kim Bum បាន​និយាយបន្ថែម​ទៀត​ថា “ជា​ដំបូង Lee Dong Wook រវល់​ពេក​មិន​អាច​ឲ្យ​អ្នក​ណា​ជួប​បាន​ ហើយវាពិបាកសម្រាប់​ខ្ញុំក្នុងការជួបគាត់​ដូចគ្នាផងដែរ។

តារាសម្ដែងប្រុសរូបនេះថែមទាំងបញ្ចាក់ច្បាស់ៗទៀតថា នេះ​មិនមែនជារឿង​បំផ្លើស​នោះទេ ព្រោះជាង២០ ឆ្នាំមកនេះ Lee Dong Wook បានរក្សាកាលវិភាគសម្តែងក្នុងរឿងភាគកូរ៉េ​យ៉ាងតិចមួយ​ក្នុងមួយឆ្នាំ ដោយមិនរាប់បញ្ចូលទាំងពិធីករ និងការងារពាណិជ្ជកម្មទាំងអស់​ដែលលោក​មាន​នោះទេ។

ទោះជាយ៉ាងនេះ​ក្តី តារាសម្តែងដ៏​មមាញឹករូបនេះ មិន​ទាន់​អស់សង្ឃឹមនៅឡើយទេ។​ អ្នកគាំទ្រ​ជាច្រើន​នៅ​តែ​ទន្ទឹង​រង់ចាំ​មើល​ថា តើលោក​នឹងជួបនារី​ណាម្នាក់​ណាដោយចៃដន្យ ហើយ​រៀបការ​មុន​អាយុ ៥០ឆ្នាំក៏ថាបាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ភាពយន្តសម្ដែងដោយ Lee Junho និង YoonA ទទួលការវាយតម្លៃខ្ពស់នៅវគ្គចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ១៣ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៨ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២៤ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

Sokha Hotels

ព័ត៌មានពេញនិយម