ជីវិតកម្សាន្ដ
បាត់មុខពីសិល្បៈជិត២០ឆ្នាំ ស្រាប់តែឃើញលក់គ្រឿងម្ជូរតាមចិញ្ចើមផ្លូវ
តារាកំប្លែងជើងចាស់មាឌល្អិតលោកតា ប៉ិគក់ បន្ទាប់ពីស្ងប់ស្ងាត់បាត់មុខពីសិល្បៈអស់មួយរយៈដែលកន្លងមកធ្លាប់លេចឮដំណឹងថា លោកតាបានធ្លាក់ខ្លួនឈឺ ហើយជួបនូវការលំបាកនោះ ពេលនេះក៏មានប្រភពបង្ហើបថា សព្វថ្ងៃលោកតាកំពុងតែប្រកបអាជីពលក់គ្រឿងម្ជូរនៅតាមចិញ្ចើមផ្លូវយ៉ាងសាមញ្ញ។
បើផ្អែកតាមការបង្ហោះរូបភាពដែលតារាកំប្លែងល្បីឈ្មោះលោកតា ប៉ិគក់ កំពុងអង្គុយលក់គ្រឿងម្ជូរទាំងទឹកមុខកម្សត់គួរឲ្យអាណិត ត្រូវបានប្រភពលើកឡើងដោយខ្លីថា សូមអ្នកសិល្បៈជួយគាំទ្រគាត់ផង។ ខណៈភ្លាមៗនោះក៏មានការសួរនាំជាច្រើនអំពីទីតាំង និងកន្លែងដែលលោកតា ប៉ិគក់ កំពុងលក់សព្វថ្ងៃផងដែរ។
កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានធ្វើការភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធទូរសព្ទ ដើម្បីសុំការសួរនាំពីតារាកំប្លែងលោកតា ប៉ិគក់ ដែរ តែមិនអាចទាក់ទងបានទេ។ ដោយឡែកបើតាមការបញ្ជាក់បន្ថែមពីប្រភពខាងលើបានឲ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកតា ប៉ិគក់ បច្ចុប្បន្នលក់គ្រឿងម្ជូរ ម្តុំផ្លូវ៣០៧ កែង៥៦៦។
គិតមកទល់ពេលនេះ លោកតា ប៉ិគក់ បានផ្អាកការសម្តែងរយៈពេលជាង១០ឆ្នាំមកហើយ ដោយសារតែមានជំងឺ និងមានសភាពទ្រុឌទ្រោមជាងមុន ។
តារាកំប្លែង ប៉ិគក់ មានឈ្មោះដើម ស៊ុយ ចាន់ មានស្រុកកំណើតនៅខេត្តបាត់ដំបង ពេលនេះមានអាយុប្រមាណជាង៧០ឆ្នាំ និងមានកូនស្រីចំនួន៣នាក់។ លោកតា ប៉ិគក់ ចូលបម្រើវិស័យសិល្បៈតាំងពីទសវត្សឆ្នាំ៦០ និងមានឈ្មោះល្បីបោះសំឡេងផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ