Connect with us

ព័ត៌មានជាតិ

សាធារណជនប្រតិកម្មនឹងរូបព្រះភក្រ្តបដិមាព្រះពុទ្ធអង្គ ខុសនឹងរចនាប័ទ្ម

បានផុស

នៅ

មហាជនជាច្រើន បានប្រតិកម្មនឹងរូបបដិមាព្រះពុទ្ធអង្គ ដែលសាងសង់ឡើងមានទម្រង់ព្រះភក្ត្រ ខុសនឹងរចនាប័ទ្ម ព្រះពុទ្ធបដិមា ហើយបានសំណូមពរដល់អាជ្ញាធរ និងអ្នកមានបច្ចេកទេស ជួយកែកុនផង ព្រោះនេះជាមុខមាត់របស់តំបន់ស្រុក និង​ប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផេកហ្វេសប៊ុកឈ្មោះ បុរាណាចារ្យ កាលពីថ្ងៃទី២៥ មិថុនា ២០២៣ បានផុសនូវរូបភាពមួយសន្លឹក និងភ្ជាប់ជាមួយខ្លឹមសារថា “ឃើញមាន មហាជន​ប្រតិកម្មច្រើន ឆ្លៀតឱកាសនេះអេតមីន សូមសំណូមពរ ដល់អ្នកមានសទ្ធា អាជ្ញាធរ និងអ្នកមានបច្ចេកទេស ជួយមេត្តាជួយសង្គ្រោះកែកុនផង ព្រោះបដិមាទំហំបែបនេះ ជាមុខមាត់នៃតំបន់ ភូមិស្រុកខេត្តរបស់លោកអ្នក និង ស្របតាមអនុសាសន៍នាយករដ្ឋមន្ត្រី នៃយើង ដែលបានថ្លែងទាក់ទងនឹងរចនាប័ទ្ម ព្រះពុទ្ធបដិមាកាលពីខែមុន។”

ជុំវិញរឿងរ៉ាវនេះ មានមតិខ្លះ បានចោទជាសំណួរថា​ តើការសាងសង់រូបបដិមាខាងលើឡើង មានបានឆ្លងកាត់អាជ្ញាធរ​ណាខ្លះដែរទេ? និងខ្លះ បានសម្តែងការមិនពេញចិត្តខ្លាំង រហូតស្នើឱ្យមានការវាយចោលទៀតផង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែ​ន ជារឿយៗតែងតែណែនាំឱ្យស្ថាប័នពាក់ព័ន្ធ​យកចិត្តទុកដាក់លើ​ការ​​សាង​សង់​​រូបសំណាក ឬបដិមាព្រះពុទ្ធ ឱ្យបានត្រឹមត្រូវទៅតាមរចនាប័ទ្មខ្មែរ។ សម្តេចថា បើការកសាងនោះមិនត្រូវតាមក្បួនខ្នាត ហើយមានភាពមិនត្រឹមត្រូវ ពេលដែលអភិសេធដាក់ឱ្យប្រើប្រាស់រួចហើយគឺគ្មានអ្នកណាហ៊ានវ៉ៃចោលនោះទេ គេខ្លាចមានបញ្ហាគ្រោះថ្នាក់តាមអបិយជំនឿ។ អីចឹងទេរបស់នោះត្រូវបន្សល់ទុករាប់រយឆ្នាំទៅខាងមុខទៀតដែល នាំទៅ​ឱ្យ​ក្មេងជំនាន់ក្រោយអាចយល់ខុសពីទម្រង់ខ្មែរពិតប្រាកដ៏យ៉ាងណា។

គួរបញ្ចាក់ថា សំណង់រូបបដិមា ដែលកំពុងរងការរិះគន់នេះ ជាសំណង់ស្ថាបនាឡើងក្នុង វត្តវាល ទឹកដីនៃខេត្តពោធិ៍សាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៥ នាទីutes មុន

OREO ទទួលបានការចាប់អារម្មណ៍ជាសកលជាមួយនឹងការបង្ហោះនំរបស់ខ្លួនទៅក្នុងលំហអាកាស ជាមួយដំណើរកម្សាន្តអាវកាសទៅប្រទេសជប៉ុន

ព័ត៌មានជាតិ៨ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា១៧ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម១៧ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម