ជីវិតកម្សាន្ដ
តារាស្រី ៣ ដួង មិនខ្វល់ពីការតិះដៀលធាត់ឬស្គម រស់នៅពេញចិត្តនឹងរូបរាងខ្លួនឯង
វាដល់ពេលហើយដើម្បីបញ្ចប់អាយុនៃការបៀតបៀនរាងកាយ។ ជាពិសេសតារាល្បីៗជាច្រើន បច្ចុប្បន្ននេះមិនចាំបាច់ផ្តោតលើតែរាងស្ដើងមួយមុខនោះទេ ប៉ុន្តែភាពស្រស់ស្អាតតាមរបៀបរបស់វាក៏ត្រូវលើកមកជជែកផងដែរ។
មនុស្សម្នាក់ៗមានភាពស្អាតរៀងៗខ្លួនដែលចេញពីខ្លួនពិតប្រាកដ មានអត្តចរិកល្អមិនថាធាត់ឬស្គមទេ គ្រប់គ្នាសុទ្ធតែមានមោទនភាពចំពោះរាងកាយរបស់ខ្លួន ស្របពេលដែលតារាថៃ៣ដួងនេះរងការតិះដៀលថារូបរាងមិនស្អាត ស្គមពេកធាត់ពេក តែពួកគេបែរមិនខ្វល់ហើយជ្រើស្រលាញ់ខ្លួនឯងឲ្យបានច្រើន។
១ Bow Maylada
រាល់ពេលឆ្លើយសំណួតារាស្រី Bow Maylada តែងប្រាប់គេថានាងពេញចិត្តខ្លួនឯងខ្លាំងណាស់ ហើយរាល់ចម្លើយរបស់នាងតែងធ្វើឲ្យកក្រើកមីក្រូហ្វូន ដោយនិយាយថា “ខ្ញុំតែងជួបមតិអវិជ្ជមានការរិះគន់យ៉ាងច្រើនធំត្រម៉ោង ប៉ុន្តែខ្ញុំតែងគិតថាខ្ញុំជាមនុស្សអស្ចារ្យ។ វាមើលទៅគួរឲ្យស្រលាញ់មួយបែបទៀត។ ត្បិតថាខ្ញុំមានមាឌធំដូចរូបបរទេស តែខ្ញុំនៅតែទទួលយកនិងមិនខ្វល់ឡើយ។ ពេលជួបគ្នាមនុស្សជុំបិញនឹងនិយាយថាធាត់ម្លេះ? ខ្ញុំបានព្យាយាមស្គមហើយ ប៉ុន្តែស្គមស្គាំងហើយសុខភាពអត់ល្អ មិនសប្បាយចិត្តខ្ញុំមិនយកនោះទេ”។
២ Mai Davika
សម្រាប់តួស្រីដែលមានចង្កេះតូច Mai Davika ជាមនុស្សម្នាក់ទៀតដែលត្រូវបានគេតិះដៀលចំពោះរូបរាងកាយច្រើនជាងគេ។ ដោយសារតែភាពស្គមរបស់ Mai ដែលកន្លងមកធ្លាប់និយាយថា ស្រកទម្ងន់ដោយសារតែការងារ រហូតសល់ចង្កេះ ២២ ទើបជាហេតុផលដែលមនុស្សជាច្រើនគិតថានាងជាអ្នកនិយមស្គម។ មកទល់នឹងពេលនេះ នាងនៅតែទទួលបានមតិរិះគន់អាក្រក់ៗ រហូតចុងក្រោយនេះ Mai បានបង្ហោះសារថា “ខ្ញុំស្រលាញ់រាងកាយ ខ្ញុំដឹងថាខ្ញុំមានសុខភាពល្អ ខ្ញុំញ៉ាំអាហារមានជីវជាតិ ហើយឆ្អែត មិនដែលបណ្តោយខ្លួនឲ្យឃ្លានខ្លាំងពេកទេ។ ពិភពលោកក៏មានរូបរាងខុសគ្នាច្រើនដែរ ដូច្នេះយើងគួរគោរពនិងទទួលយកភាពខុសគ្នា។ សូមធ្វើល្អចំពោះគ្នាទៅវិញទៅមក”។
៣ Pu Praya
ងាកមកតារាស្រីកំពុងល្បីលើទឹកដីហូលីវូដ Pu Praya បាននិយាយដែរថា “ខ្ញុំបានរកឃើញថាខ្ញុំកាន់តែធាត់ មិនស្រកទម្ងន់បែបនេះវាចប់”ក្នុងនោះ Pu បានបង្ហោះរូបក្នុងឈុតប៊ីគីនីតូច បង្ហាញរាងដ៏ក្តៅគគុកឈរក្បែរអាង ដោយមិនខ្វល់ពីការស្លៀកទៅឃើញរូបរាងធាត់ខ្លាំងឬមានខ្លាញ់ច្រើននោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទើបទម្លាយស្ថានភាពគ្រួសារ Pim Pimprapa ស្រាប់តែទទួលពានរង្វាន់អស្ចារ្យមួយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា