កីឡា
ពេជ្រ ប៊ុនសិទ្ធ ប្តេជ្ញាបន្តការហ្វឹកហាត់ ទោះឈ្នះខ្សែក្រវាត់លើកដំបូង
អ្នកលេងគុនខ្មែរ ពេជ្រ ប៊ុនសិទ្ធ បានប្តេជ្ញាបន្តការហ្វឹកហាត់បន្ថែមទៀត បើទោះបីជាខ្លួនឈ្នះខ្សែក្រវាត់ខារ៉ាបាវ លើកដំបូងក្នុងអាជីព តាមរយៈជ័យជម្នះលើកីឡាករថៃ ផេតផាកភូមិ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា នៅសង្វៀនបាយ័នស្ទឹងមានជ័យ។

ពេជ្រ ប៊ុនសិទ្ធ និយាយថា ៖«ខ្ញុំនឹងបន្តខំប្រឹងប្រែងហ្វឹកហាត់បន្ថែមឲ្យខ្លាំង។ រាល់ការប្រកួតខ្ញុំនឹងខំវ៉ៃឲ្យដូចប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្ងៃនេះដែរ»។
ក្នុងយុទ្ធនាការខ្សែក្រវាត់ខារ៉ាបាវនេះ កូនសិស្សលោកគ្រូ ពេជ្រ សុផាន់ ធ្វើបានល្អឥតខ្ចោះចាប់តាំងពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ។ នៅវគ្គសន្សំពិន្ទុក្នុង៤ប្រកួត ពេជ្រ ប៊ុនសិទ្ធ មិនដែលស្គាល់ពាក្យថាចាញ់ទេគឺប្រកួតទី១បានឈ្នះកីឡាករថៃ ស៊ែងតៈវ៉ាន់ ឆ.ហាផាយ៉ាក់ ដោយពិន្ទុ, ប្រកួតទី២ ផ្តួលកីឡាករថៃ ថៈឡេកងើន ក្នុងទឹកទី២, ប្រកួតទី៣ ផ្តួលកីឡាករថៃ ឡាហ្វាន់ ក្នុងទឹកទី៣ និងប្រកួតទី៤ផ្តួលកីឡាករថៃ ផេតផាកភូមិ ក្នុងទឹកទី១។

ពេជ្រ ប៊ុនសិទ្ធ សម្រាប់ប្រកួតលើសង្វៀនផ្ទាល់វិញ មិនថាប៉ះកីឡាករកម្ពុជាឬប៉ះកីឡាករបរទេសទេ រូបគេព្យាយាមវ៉ៃឲ្យអស់ពីសមត្ថភាពមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ។
ពេជ្រ ប៊ុនសិទ្ធ បានបន្ដថា ៖«ខ្ញុំចង់ប្រកួតជាមួយកីឡាករបរទេសជាងកីឡាករខ្មែរ។ សម្រាប់គូប្រកួតវិញឲ្យតែគេចាប់គូឲ្យគឺខ្ញុំប្រកួតបានទាំងអស់ឲ្យតែគីឡូស្មើគ្នា»។
ក្រោមក្រសែភ្នែកទស្សនិជនរាប់ពាន់នាក់នៅសង្វៀនបាយ័នស្ទឹងមានជ័យ ពេជ្រ ប៊ុនសិទ្ធ ពិតជាធ្វើបានល្អមែនទែន ដោយផ្ដួលកីឡាករថៃ ផេតផាកភូមិ ឲ្យបោះបង់ការប្រកួតនៅទឹកទី៣ ដោយអាជ្ញាកណ្ដាលរាប់ដល់១០ នៅតែមិនអាចក្រោកបាន។ ការឈ្នះខ្សែក្រវាត់មិញនេះក៏ជាជោគជ័យដ៏ធំសម្រាប់រូបគេផ្ទាល់ក៏ដូចជាលោកគ្រូ ពេជ្រ សុផាន់ ផងដែរ។

«សម្រាប់កីឡាករ បើចង់ជោគជ័យគឺត្រូវប្រឹងប្រែងហ្វឹកហាត់ គោរពវិន័យ និងស្ដាប់បង្គាប់គ្រូ»។ ពេជ្រ ប៊ុនសិទ្ធ បានបញ្ជាក់។
កីឡាកររូបនេះបន្ថែមថា កាយសម្បទាជារឿងសំខាន់ក្នុងនាមជាកីឡាករប្រដាល់ ប៉ុន្ដែរឿងដែលមិនអាចខ្វះបានគឺការគោរពវិន័យ ស្ដាប់ការណែនាំរបស់គ្រូ ព្យាយាមហ្វឹកហាត់មានភាព តស៊ូ អំណត់អត់ធន់ និងមានឆន្ទៈខ្ពស់ទើបអាចឈានទៅភាពជោគជ័យបាន។
អ្នកលេងគុនខ្មែរ ពេជ្រ ប៊ុនសិទ្ធ ដែលមានដើមកំណើតនៅខេត្តបាត់ដំបង មានវ័យត្រឹមតែ២៣ឆ្នាំ ប៉ុន្តែបទពិសោធលើសង្វៀនរហូត១២៨ដង ក្នុងនោះឈ្នះ៩៣ដង ដោយធ្លាប់ផ្ដួលដៃគូឲ្យសន្លប់៤៤ដង ស្មើ១១ដង និងចាញ់២៤ដង៕


អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ