Connect with us

ព័ត៌មានជាតិ

អគ្គិសនីកម្ពុជាបង្ហាញដំណោះស្រាយ ៥ ចំណុច បើ​ថ្លៃ​ភ្លើង​ឡើង​ខុសប្រក្រតី​

បានផុស

នៅ

ចំពោះបញ្ហា​ដែល​អាច​កើត​មាន​​ឡើង ពាក់ព័ន្ធ​ទៅ​​នឹង​ប្រើប្រាស់​​នៃ​ថាមពល​អគ្គិសនី​អស់​ច្រើន​ជាង​ធម្មតា ​កើន​ឡើង​ខុស​ប្រក្រតី ឬ​កុងទ័រ​ដើរ​លឿន​ជាង​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះបានណែនាំពី​ដំណោះស្រាយ​ដល់ពលរដ្ឋនិងអ្នកប្រើប្រាស់​ទៅលើការ​ប្រើប្រាស់​​ថាមពល​អគ្គិសនី ក៏​ដូចជា​នីតិវិធី​ស្វែង​រក​ដំណោះ​ស្រាយ​ករណី​សង្ស័យ​លើ​កុងទ័រ​ដើរលឿន ឬ​អស់​គីឡូ​ច្រើន​ជាង​មុន​ ដែល​អ្នកប្រើប្រាស់​គួរ​តែ​ស្វែង​យល់​ពី​ចំណុច​ទាំង ៥ ​ដូច​ខាង​ក្រោម​នេះ​៖

១- អ្នក​ប្រើ​ប្រាស់ ​ត្រូវ​ស្នើ​សុំ​ទៅ​អ្នក​ផ្គត់ផ្គង់​ឲ្យ​ពិនិត្យនិង​ដោះ​ស្រាយ។

២-ប្រសិន​បើ​អ្នក​ប្រើប្រាស់​មិន​​អស់​ចិត្ត​លើ​ការ​ពិនិត្យ និង​ដោះ​ស្រាយ​របស់​អ្នក​ផ្គត់ផ្គង់ ត្រូវ​​បំពេញ​ឯកសារ ផ្លូវ​ការ​ស្នើ​សុំ​មក​អាជ្ញាធរ​អគ្គិសនី កម្ពុជា​ដែល​ជា​អាជ្ញា​កណ្ដាល​ឲ្យ​ពិនិត្យ និង​ដោះស្រាយ។

៣-ប្រសិន​បើ​អាជ្ញាធរ​អគ្គិសនី កម្ពុជា​ពិនិត្យ​ទៅ ពុំ​ឃើញ​មាន​ភាព​មិន​ប្រក្រតី ប៉ុន្តែ​អ្នក​ប្រើប្រាស់​នៅ​តែ​មិន​អស់​ចិត្ត​ ហើយ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ផ្ទៀងផ្ទាត់​កុងទ័រ​ជូន អាជ្ញាធរ​អគ្គិសនី​កម្ពុជា​នឹង​ធ្វើការ​ផ្ទៀងផ្ទាត់​កុងទ័រ​ជូន។ ការ​ពិនិត្យ​ ដោះស្រាយនិង​ការ​ផ្ទៀង​ផ្ទាត់​កុងទ័រ ពុំ​មាន​គិត​ថ្លៃ​សេវា​ទេ ហើយ​ឧបករណ៍​ផ្ទៀងផ្ទាត់​កុងទ័រ​របស់​អាជ្ញាធរ​អគ្គិសនី កម្ពុជា គឺ​ជា​ឧបករណ៍​ផ្ទៀងផ្ទាត់​ទទួល​ស្គាល់​កម្រិត​អន្តរជាតិ ។

៤-គោល​បំណង​នៃ​ការ​ផ្ទៀងផ្ទាត់​កុងទ័រ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា គឺ​ចង់​ដឹង​ថា តើ​កុងទ័រ​នោះ​ដើរ​យឺត ដើរ​លឿន ឬ​ដើរ​ធម្មតា ហើយ​បើ​វា​ដើរ​យឺត ឬ​ដើរ​លឿន តើ​យឺត ឬ​លឿន ប៉ុន្មាន​ភាគរយ? ប្រសិន​បើលទ្ធផល​នៃ​ការ​ផ្ទៀង​ផ្ទាត់​រួច បង្ហាញ​ថា កម្រិត​លម្អៀង​ខុស​ពី​ស្តង់​ដា​កំណត់ អាជ្ញាធរ​អគ្គិសនី​កម្ពុជា នឹង​យក​លទ្ធផល​នៃ​ការ​ផ្ទៀងផ្ទាត់​នោះ ទៅ​ធ្វើ​ការ​ដោះ​ស្រាយ​តាម​គោលការណ៍​ច្បាប់។

៥-ជម្រើស​ចុង​ក្រោយ ប្រសិន​បើ​អ្នក​ប្រើប្រាស់​នៅ​តែ​មិន​ទុកចិត្ត​លើ​ការ​ផ្ទៀងផ្ទាត់​កុងទ័រ​របស់​អាជ្ញាធរអគ្គិសនី​កម្ពុជា អ្នក​ប្រើប្រាស់​អាច​​បញ្ជូន​កុងទ័រ​នេះ ទៅ​ផ្ទៀងផ្ទាត់​នៅ​មន្ទីរ​ពិសោធន៍​ឯករាជ្យ​ណា​មួយទាំង​ក្នុង​ស្រុក និង​នៅ​បរទេស។ មួយ​ទៀត​ អ្នក​ប្រើប្រាស់​អាច​​ទិញ​កុងទ័រ​ខ្លួន​ឯង មក​ដាក់​ទន្ទឹម​គ្នា​ជា​​មួយ​កុងទ័ររបស់​អ្នក​ផ្គត់ផ្គង់​ដែល​កំពុង​ប្រើ ដើម្បី​ផ្ទៀងផ្ទាត់​​ក្នុង​រយៈ​ពេល ៣ ខែ (ជម្រើស​ក្រៅ​ក្រប​ខណ្ឌ​​ច្បាប់)។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ឱ្យ​ដឹង​បន្ត​ទៀត​ថា ប្រសិន​បើ​ការ​ផ្គត់ផ្គង់​អគ្គិសនី មិន​គ្រប់​វ៉ុល (V) ឬ​ទាប​​ជាង​ស្តង់​ដា​កំណត់ ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់ប្រើ​ពុំ​កើត ឬ​ពិបាក​ក្នុង​ការ​ប្រើប្រាស់ អ្នក​ប្រើ​ប្រាស់​គួរ​តែ​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​អ្នក​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តាម​តំបន់​រស់​នៅ​ជាក់ស្ដែង​។ មួយ​ទៀត​អាច​ទាក់​ទង​ទៅ​តាម​លេខ​ទូរស័ព្ទ​នៅ​លើ​វិក្កយបត្រ​អគ្គិសនី​ដែល​មាន​ស្រាប់ ដើម្បី​ឱ្យ​អ្នក​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​នោះ​ចុះ​ពិនិត្យនិង​ដោះស្រាយ​បញ្ហា​នេះ។

លើស​ពី​នេះ​ទៀត ចំពោះ​​ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​អគ្គិសនី​ប៉ុន្មាន​​មិន​សំខាន់​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ ត្រូវ​រក​មូលហេតុ​នៃ​កើន​ឡើង​ចំនួន​ថាមពលអគ្គិសនី (kWh) ប្រចាំ​ខែ​នោះ។ ប្រសិន​បើ​ចំនួន​ថាមពល​អគ្គិសនី​កើន​ឡើង​ទៅ​តាម​ការ​ប្រើប្រាស់​ជាក់ស្ដែង ដូច្នេះ​ពលរដ្ឋ​គួរ​តែ​ត្រួត​ពិនិត្យ​​ការ​​ប្រើប្រាស់​អគ្គិសនី​ឡើង​វិញ។ ប៉ុន្តែ ប្រសិន​បើ​​ការ​កើន​ឡើង​ដោយ​សារ​កុងទ័រ​អគ្គិសនី​ឬ​មាន​បញ្ហា ​ខាង​អគ្គិសនី​កម្ពុជា​នឹង​ដោះស្រាយ​ដោយ​​គោរព​ទៅ​តាម​គោលការណ៍​ច្បាប់។

ការ​កើន​ឡើង​ខុស​ប្រក្រតី​ នៃ​ថាមពល​អគ្គិសនី អាច​កើត​មាន​ឡើងចំ​ពោះ​អ្នក​ប្រើប្រាស់​នៅ​ទី​ក្រុង ទី​រួម​ខេត្ត​ឬ​ទី​ប្រជុំ​ជន ហើយ​កើត​មាន​ចំពោះ​អ្នក​ប្រើប្រាស់​នូវ​បរិក្ខារ​អគ្គិសនី ប្រព័ន្ធ​ធ្វើ​ឱ្យ​ត្រជាក់​ដូច​ជា ម៉ាស៊ីន​ត្រជាក់​ ទូរ​ទឹក​កក ទូ​ក្លា​សេ និង​កង្ហារ​ជា​ដើម។ ដោយ​ឡែក​ចំពោះ​អ្នក​ដែល​ប្រើប្រាស់​នៅ​តាម​ជន​បទ ដែល​ប្រើប្រាស់​អំពូល​សម្រាប់​បំភ្លឺ ពុំ​កើត​មាន​ការ​វ៉ាឬ​កើត​ឡើង​​ទេ៕

ប្រភព៖​ អាជ្ញាធរអគ្គិសនីកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម