Connect with us

ព័ត៌មានអន្ដរជាតិ

ប្រកួតក្នុងទ្រុងមិនហ៊ានធានាទេ តែបើធៀបលុយវិញ Mark Zuckerberg មិនឈ្នះ Elon Musk ឡើយ

បានផុស

នៅ

រឿងរ៉ាវដែលកំពុងតែក្តៅគគុក និងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជននៅទូទាំងពិភពលោកនោះ គឺ​ការបបួលគ្នាប្រកួតក្នុងទ្រុងរវាងមហាសេដ្ឋីលំដាប់កំពូលចំនួន ២ រូប គឺលោក​មហាសេដ្ឋីចិត្តធំចង់ទៅរស់នៅភពអង្គារ​ Elon Musk ជាមួយមេក្រុមហ៊ុន Mata លោក Mark Zuckerberg ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបង្ហោះសារលើបណ្ដាញ Twitter នាពេលថ្មីៗនេះបានឲ្យដឹងថា លោកមហាសេដ្ឋីទាំងពីរមិនមែនឌឺដងគ្នាត្រឹមតែពាក្យសម្តីនោះឡើយ គឺបបួលគ្នាឡើងវាយក្នុងទ្រុងមែនទែនតែម្តង ហើយរឿងនេះក៏អាចកើតឡើងផងដែរ​ ប៉ុន្តែបើប្រៀបធៀបពីទ្រព្យសម្បត្តិគ្នាវិញ ប្រាកដណាស់គឺមិនអាចទៅរួចជាមួយមហាសេដ្ឋីគ្រាប់រ៉ុកកែត Elon Musk ឡើយ ។

ដូច្នេះ មកដឹងពីទ្រព្យសម្បត្តិរវាងមហាសេដ្ឋីទាំងពីរ៖

មហាសេដ្ឋីលំដាប់កំពូល​ Elon Musk រហ័សនាមហៅថា មហាសេដ្ឋីគ្រាប់រ៉ុកកែត មានទ្រព្យសម្បតិ្ត​ប្រមាណជាង ២៣៤ ពាន់លានដុល្លារអាមេរិក និងជាម្ចាស់ក្រុមហ៊ុនធំៗជាច្រើនដូចជា Tesla និង SpaceX រួមទាំងបណ្ដាញសង្គម Twitter ជាដើម ។ ក្រៅពីក្រុមហ៊ុនទាំងបីនេះ លោកនៅមានក្រុមហ៊ុនផ្សេងមួយចំនួនទៀតផងដែរ ។

បើទោះបីជាលោកទើបតែបរាជ័យក្នុងការបាញ់បង្ហោះយាន​ Starship ដ៏ធំបំផុត​នាពេលដើមឆ្នាំនេះក៏ដោយ ប៉ុន្តែ​លោកបានបញ្ជាក់ប្រាប់ថា នឹងបន្ថែមថវិការឲ្យដល់ ៣ ពាន់លានដុល្លារ​ ដើម្បីបាញ់បង្ហោះយាននេះឲ្យបានជោគជ័យ ។

ចំពោះជីវិតគ្រួសារវិញ ឈ្មោះជាមហាសេដ្ឋីមែន ប៉ុន្តែ Elon Musk គឺជាបុរសពោះម៉ាយប៉ុណ្ណោះ បន្ទាប់ពីបែកបាក់ជាមួយភរិយាចំនួន ៣ នាក់រួចមកហើយ ដោយនៅពេលនេះបុរសវ័យ ៥១ ឆ្នាំរូបមានកូនចំនួន ១០ នាក់ ។

ដោយឡែក មេក្រុមហ៊ុន Meta គឺលោកមហាសេដ្ឋី Mark Zuckerberg ដែលមានវ័យ ៣៩ ឆ្នាំ និងកូន ៣ នាក់ វិញ​​ គឺមានគម្លាតទ្រព្យសម្បតិ្តជាងពាក់កណ្តាលជាមួយ Elon​ Musk ។ យោងតាមការចុះផ្សាយពីទស្សនាវដ្ដី Forbs Billionaires បានឲ្យដឹងថា Mark Zuckerberg មានទ្រព្យសម្បត្តិត្រឹមតែ ១០២.៤ ពាន់លានដុល្លារប៉ុណ្ណោះ ដែលចំណូលទាំងនោះ រកបានមកពីបណ្ដាញសង្គម Facebook ។

គួរបញ្ជាក់ថា បើសិនជាការប្រកួតមួយនេះ ពិតជាកើតឡើងមែន​ នោះវានឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយ​ដែលមហាសេដ្ឋីសល់លុយ​រាប់ពាន់លានដុល្លារចាយលែងអស់ ឡើងប្រកួតគ្នា ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖ Forbe

ចុចអាន ៖ តើការបះបោរប្រដាប់អាវុធនៅ រុស្ស៊ី ជាសេណារីយ៉ូរៀបចំឡើងដោយលោក ពូទីន ឬយ៉ាងណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម