Connect with us

ព័ត៌មានជាតិ

ការប្រមូល​និង​ដឹកជញ្ជូន​សំរាម​នៅ​ភ្នំពេញ ក្នុង​មួយថ្ងៃ បាន​ប្រមាណ​៣៧០០​តោន លើស​មុន​ជា​ង ១០០០​តោន

បានផុស

នៅ

ភ្នំពេញ​ ៖ នៅ​រាជធានី​ភ្នំពេញ មាន​ក្រុមហ៊ុន​៣ បាននឹងកំពុង​ប្រតិបត្តិការ​ការងារ​រប​ស់​ខ្លួន​លើ​ការប្រមូល​និង​ដឹកជញ្ជូន​សំរាម​អោយបាន​ស្អាត នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្នុង​មួយថ្ងៃ​ក្រុមហ៊ុន​ទាំង​៣​នេះ បាន​ប្រមូល​និង​ដឹកជញ្ជូន​សំរាម​បាន​ប្រមាណ​៣៧០០​តោន​ក្នុង​មួយថ្ងៃ ខណៈដែល​កាលពីមុន​ការប្រមូល​និង​ដឹកជញ្ជូន​សំរាម បានត្រឹមតែ​២៧០០​តោន​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​បញ្ជាក់​អោយដឹងពី​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ខណៈដែល​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ជូន​ដល់ក​ម្មករ​-​កម្ម​ការ​នី នៃ​ក្រុមហ៊ុន​ប្រមូល​សំរាម​ទាំង​០៣ នៅ​ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ នា​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣​នេះ​។

លោក​ម៉ប់ សារិន ក្រុមហ៊ុន​ចំនួន​០៣ ត្រូវបាន​ជ្រើសរើស ហើយ​បានចាប់ផ្តើម​ប្រតិបត្តិការ​ការងារ​របស់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ចាប់ពី ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១​មក​។ ក្រុមហ៊ុន​ទាំង​០៣​នោះ គឺ​ទី​១ ក្រុមហ៊ុន 800 Super ផ្តល់​សេវា ក្នុង​តំបន់​ទី​១ ដែល​មាន​០៥​ខណ្ឌ មាន​៖ ខណ្ឌទួលគោក ខណ្ឌ​សែន​សុខ ខណ្ឌឫស្សីកែវ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ​។ ទី​២ ក្រុមហ៊ុន Mizuda Group Co., Ltd ផ្តល់​សេវា​ក្នុង តំបន់​ទី​២ មាន​៖ ៥​ខណ្ឌ រួមមាន ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ខណ្ឌដង្កោ ខណ្ឌ​កំបូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ទី​៣ ក្រុមហ៊ុន CINTRI ផ្តល់​សេវា ក្នុង​តំបន់​ទី​៣ ដែលមាន​០៤​ខណ្ឌ រួមមាន ខណ្ឌចំការមន ខណ្ឌ​បឹង​កេងកង ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារអំពៅ ។ ក្រុមហ៊ុន​ទាំង​៣​នេះ​បាន​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​លែងមាន ការកកស្ទះ​សំរាម​នៅតាម​ដងផ្លូវ និង​រក្សាបាន​អនាម័យ​-​បរិស្ថាន​ជាទី​ក្រុង​ស្អាត ។

បន្ថែម​ពីលើ​នេះ​លោក​ក៏បាន​សម្ដែង​នូវ​ការ​កោតសរសើរ​យ៉ាងខ្លាំង​ផងដែរ ចំពោះ​បងប្អូន​កម្មករ​កម្មការិនី​ក្រុមហ៊ុន​ប្រមូល​សំរាម​ទាំង​៣ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ក្នុងការ​បំពេញការងា​រ​របស់ខ្លួន​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ ទទួលបាន​ការកោតសរសើ​រ​ពី​ថ្នាក់ជាតិ​និង​អន្តរជាតិ តាមរយៈ​កម្ពុជា​ធ្វើជា​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន ដូចជា​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​ការប្រកួត​កីឡា អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣​កន្លងមកនេះ​។ នេះ​ពិតជា​បានមកពី​បាត់​ដៃ​របស់​បងប្អូន​ក​ម្មករ​កម្មការិនី​ក្រុមហ៊ុន​ប្រមូល​សំរាម​ទាំង​៣ សហការគ្នា​យ៉ាង​ល្អជា​មួយ​អាជ្ញាធរ​របស់​យើង​។​

លោក​ម៉ប់ សារិន បន្តទៀតថា ការប្រគល់​អំណោយ ជូន​បងប្អូន​កម្មករ កម្មការិនី​ទាំងបី​ក្រុមហ៊ុន និង​ជូន​បងប្អូន​កម្មករ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​នាពេលនេះ គឺមាន​បំណង​ចែករំលែក​នូវ​ភាពជោគជ័យរ​បស់បង​ប្អូន ដែល​បាន​បំពេញការងារ​យ៉ាង​ល្អ​កន្លងមក ហើយក៏​ជាការ​គិតគូរ​របស់​ស​ម្ដេច​តេ​ជោ​ហ៊ុន សែន​និង​សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ។

ជាក់ស្តែង​នៅ​ពេល​នេះ សម្ដេច​តេ​ជោ​ហ៊ុន សែន​និង​សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន​បានផ្តល់​អំណោយ​ជូន​បងប្អូន​កម្មករ កម្មការិនី​ទាំងបី​ក្រុមហ៊ុន និង​ជូន​បងប្អូន​កម្មករ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ចំនួន​២៥៦៣​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម ទឹកត្រី​១​យួរ ទឹកបរិសុទ្ធ​១​យួរ និង​ថវិកា​ចំនួន ២ ម៉ឺន​រៀល​៕

ដោយ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៥ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម