ព័ត៌មានជាតិ
លោក ឌិត ទីណា ជំរុញបង្កើតឧបករណ៍បកសម្បកគ្រាប់ស្វាយចន្ទីកាត់បន្ថយចំណាយបង្កើនផលិតភាពខ្ពស់
ក្រុមហ៊ុនមួយ បានបង្កើតឧបករណ៍បកសម្បកគ្រាប់ស្វាយចន្ទី ដែលចំណាយថវិកាក្នុងការកែច្នៃអស់តិច ប៉ុន្តែផ្តល់ភាពងាយស្រួល រហ័ស និងប្រសិទ្ធភាពខ្ពស់ បើធៀបនឹងឧបករណ៍ដែលម្ចាស់ដំណាំស្វាយចន្ទីដទៃបានបញ្ជាទិញពីប្រទេសជិតខាង។
លោក ឌិត ទីណា បានកោតសរសើរចំពោះគំនិតច្នៃប្រឌិតបង្កើតឧបករណ៍បកសម្បកគ្រាប់ស្វាយចន្ទីរបស់បុគ្គលិកក្រុមហ៊ុន សុភ័ណ្ឌធារី ដែលឋិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានបង្កើតឧបករណ៍នេះឡើង ចំណាយថវិកាក្នុងការកែច្នៃតិច ប៉ុន្តែផ្តល់ភាពងាយស្រួល រហ័ស និងប្រសិទ្ធភាពខ្ពស់។ បន្ថែមពីលើនេះ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យម្ចាស់កសិដ្ឋានរកគំនិតកែច្នៃឧបករណ៍នេះបន្ថែមទៀត ដើម្បីចែកចាយលើទីផ្សារ និងអាចដាក់ពាក្យស្នើសុំភ្ជាប់អគ្គិសនីកសិកម្មពេលយប់ តម្លៃ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ ដែលជាគោលនយោបាយថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមចំណែកក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងជួយកាត់បន្ថយការចំណាយថ្លៃលើថាមពលសម្រាប់បម្រើដល់វិស័យកសិកម្ម។
លោករដ្ឋមន្រ្តីជំរុញបែបនេះ នៅក្នុងដំណើរចុះពិនិត្យមើលដំណាំស្វាយចន្ទីរបស់ក្រុមហ៊ុនសុភ័ណ្ឌធារី ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងជំរុញការដាំដំណាំដ៏មានសក្តានុពលសម្រាប់ការនាំចេញរបស់កម្ពុជាមួយនេះ ឱ្យស្របតាមគោលនយោបាយប្រែក្លាយកម្ពុជា ជាប្រទេសអធិរាជស្វាយចន្ទីរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី ២៦ មិថុនា។
បើតាមក្រសួងកសិកម្ម បច្ចុប្បន្ន ក្រុមហ៊ុនសុភ័ណ្ឌធារី បានសម្រេចអនុវត្តន៍គម្រោងវិនិយោគលើដំណាំស្វាយចន្ទីលើផ្ទៃដីជាង១ពាន់២រយហិកតា លើផ្ទៃដីសម្បទានសេដ្ឋកិច្ច ស្ថិតនៅ ស្រុកជីក្រែង ខេត្តសៀមរាប ដែលទទួលបានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងឆ្នាំ២០០៦។
ពាក់ព័ន្ធនឹងចង្វាក់ផលិតកម្មស្វាយចន្ទីនេះ កាលពីខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសចង់ឱ្យកម្ពុជា ក្លាយទៅជាប្រទេសអធិរាជគ្រាប់ស្វាយចន្ទី ដោយអាចនាំចេញគ្រាប់ស្វាយចន្ទីឱ្យបានច្រើនជាងគេនៅលើពិភពលោក ខណៈ នៅឆ្នាំ២០២១ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីបានចំនួន១លាន១សែន៨ម៉ឺនតោនក្នុងមួយឆ្នាំ ឈរនៅចំណាត់ថ្នាក់លេខមួយលើពិភពលោក ដោយមិនទាន់គិតពីដំណាំស្វាយចន្ទីដែលទើបដាំ ខណៈប្រទេសកូតឌីវ័រ ផលិតបាន១លាន១សែនតោន និងប្រទេសឥណ្ឌាផលិតបាន៨សែនតោន៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា