Connect with us

សន្តិសុខសង្គម

រថយន្តដឹកកម្មករ​រោងចក្រ​មួយ​គ្រឿង​ក្រឡាប់​ បណ្ដាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​៤០នាក់​​រងរបួសធ្ងន់ស្រាល

បានផុស

នៅ

កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៧ ខែមិថុនា ​ឆ្នាំ២០២៣ វេលាម៉ោង៦និង២៥នាទី រថយន្តមួយគ្រឿងដឹកកម្មករ​កម្មការីនីរោចក្រចំនួន៤១នាក់ បើកបរពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ​ក៏​បាន​គេចម៉ូតូមួយគ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក៏​ក្រឡាប់​តែម្ដង​ បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ចំណុច មុខ​ប៉ុ​ស្តិ៍​នគរបាល​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគ​របាល​ចរាចរ​ខេត្តកំពង់ឆ្នាំង​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​ដឹក​កម្មករ​កម្មការីនីមួយ​គ្រឿង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ធំ​៣A-0765 ដែល​ដឹក​កម្មករ​កម្មការីនី​ប្រមាណ​ជិត​៥០​នាក់​បើកបរ​ពី​ត្បូង​មក​ជើង ពេល​មក​ដល់​ចំណុច​មុខ​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សែ​ប ក៏បាន​គេច​ពី​ម៉ូតូ​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា ពាក់​ផ្លាកលេខ កំពង់ឆ្នាំង​1D-2290 ហើយបាន​ជាន់​ហ្វ្រាំង​យ៉ាង​ខ្លាំង​បណ្តាល​ឱ្យ​រថយន្ត​បោក​ក្រឡាប់​តែ​ម្តង​។

ក្រោយ​កើតហេតុ នគរបាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ដឹកជញ្ជូន​កម្មករ​កម្មការីនីដែល​រង​របួស​ធ្ងន់​ស្រាល​យក​ទៅ​សង្គ្រោះ​នៅតាម​គ្លីនិក និង​មន្ទីរ​ពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ដែល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​ និង​បញ្ជូន​កម្មករ២នាក់ទៀត​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​កាល់​ម៉ែត្រ​៕

ដោយ ៖ វ៉ាន់ សេដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ នាទីutes មុន

Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃទៅ​ ខេត្តសៀមរាប

ព័ត៌មានជាតិ១០ នាទីutes មុន

លោក នេត្រ ភក្ត្រា ៖ តាមរយៈខ្លឹមសារសៀវភៅ«លើសពីអង្គរ» នឹងធ្វើឲ្យភ្ញៀវទេសចរ មានអារម្មណ៍ស្ញប់ស្ញែងភាពអច្ឆរិយ អស្ចារ្យ នៃទឹកដីអង្គរខ្មែរ

កីឡា១៥ នាទីutes មុន

ការ​ប្រកួត​បាល់ទះ​​​៤​ទល់​៤ Spcial Cup ឆ្នាំ​២០២៥ កើន​ដល់​៧៨​ក្រុម

កីឡា១៥ នាទីutes មុន

ឱកាស​មក​ដល់​ហើយ! ​អ្នក​ចង់​ចាប់​ក្ដី​ស្រមៃ​ក្លាយ​ជា​កីឡាករ​បាល់ទះ​អាជីព​អាច​ទៅ​ធ្វើតេស្ត​សមត្ថភាព​​បាន​…

ព័ត៌មានជាតិ១៨ នាទីutes មុន

គម្រោងប្រព័ន្ធរំដោះទឹកចេញពីភ្នំពេញគ្រោងបញ្ចប់នៅឆ្នាំ២០២៦ ដែលផ្ដល់ផលទាំងកសិកម្ម និងឧស្សាហកម្ម

សន្តិសុខសង្គម២២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៦ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម