សន្តិសុខសង្គម
Update ៖ មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែវែងម្នាក់សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ
ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់ជាមន្ត្រីនគរបាលរដ្ឋព្រៃវែង បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងផ្ទះកាលពីវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅផ្ទះលេខ២៤៤ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ អេង សុខរី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ នគរបាល (មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែវែង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ) ។
ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះតែមិនដឹងថា ទៅណាទេ ដល់វេលាម៉ោង១៩ និង៣០នាទី ជនរងគ្រោះក៏ត្រឡប់មកដល់ផ្ទះវិញ បានមួយភ្លែតក៏ជិះម៉ូតូចេញទៅវិញបាត់ទៅ។
វេលាម៉ោង២០និង៣០នាទី ជនរងគ្រោះក៏ត្រលប់មកផ្ទះវិញម្តងទៀត រួចបានហៅឱ្យប្អូនៗដែលនៅលេងមុខផ្ទះឱ្យចូលផ្ទះ តែប្អូនមិនស្តាប់ ទើបជនរងគ្រោះដើរទៅយកកាំភ្លើងនៅក្នុងបន្ទប់គេងដកមកបាញ់ឡើងលើចំនួន០២គ្រាប់នៅក្នុងបរិវេណផ្ទះ ហើយជនរងគ្រោះក៏ដើរចូលទៅក្នុងបន្ទប់គេងធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង០១គ្រាប់ទៀតចំស្នៀតផ្កាខាងឆ្វេងបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងពិនិត្យជាក់ស្តែងនៅទីតាំងកើតហេតុ៕
ដោយ ៖ សុខា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ