Connect with us

ព័ត៌មានជាតិ

អតីត​សកម្មជន​បក្ស​ភ្លើង​ទៀន​២​គ្រួសារ​នៅ​ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ សម្រេចផ្ដួល​ស្លាក​បក្ស​ភ្លើ​ង​ទៀន​ចេញពី​មុខ​ផ្ទះ

បានផុស

នៅ

កំពង់ចាម ​៖ គ្រួសារ​អតីត​សកម្មជន​បក្ស​ភ្លើង​ទៀន​ចំនួន​២​គ្រួសារ បានសម្រេច​ចិត្ត​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ខណៈ​ពេលនេះ​ពួកគាត់​អស់ជំនឿ​ជឿ​លើមេដឹកនាំ​បោកប្រាស់​រត់ចោលស្រុក​ទៀ​ត​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្លាក​បក្ស​ភ្លើង​ទៀន ត្រូវ​សកម្មជន​ទម្លាក់​ចេញពី​មុខផ្ទះ​ជា​បន្តបន្ទាប់ ដោយ​ពួកគេ អស់ជំនឿ និង​លែង​គាំទ្រ​ទៀត​ហើយ ជាក់ស្ដែង នៅ​ព្រឹក ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៣ លោកស្រី ចិន ធារ៉ា អាយុ​៣២​ឆ្នាំ រួម​នឹង​គ្រួសារ​សម្រេចចិត្ត​ដក​ស្លាក​គណបក្ស​ភ្លើង​ទៀន​ចេញពី​មុខផ្ទះ ព្រោះ​អី​ពួកគាត់​ឈប់​គាំទ្រ​និង​ជឿជាក់​លើ​គណបក្ស​មួយ​នេះ​ហើយ​។

ចំណែក លោកស្រី សោម អយ អាយុ​៦០​ឆ្នាំ និង​គ្រួសារ​ក៏​បាន​សម្រេចចិត្ត​ផ្តួល​រលំ​ស្លាក​គណបក្ស​ភ្លើ​ង​ទៀន​ចេញពី​មុខផ្ទះ​ដែរ ដោយ​លោកស្រី​បញ្ជាក់​ថា មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន​នេះ​គឺ​លោក សម រង្សី ប្រើ​ប្រាស់​នយោបាយ​បោកប្រាស់​ប្រជាពលរដ្ឋ ពោលគឺ ញុះញង់​ឲ្យ​ខ្មែរ​ស្អប់​ខ្មែរ និង​មិនដែល​គិតគូរ​សុខទុក្ខ​សកម្មជន​ខ្លួន​ឡើយ​។ ដូច្នោះ​អតីត​សកម្មជន​ទាំង​២​គ្រួសារ​ស្ម័គ្រចិត្ត​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់​ពី​ពេល​នេះ​តទៅ​៕

អត្ថបទ ​និង ​រូបភាព​ ៖ ឡេ​ក ចាន់​ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម