កីឡា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជួយក្លិបអេភូថងកីឡាជារឿងល្អសម្រាប់គុនខ្មែរ
បន្ទាប់ពីជួបការលំបាកខ្លាំង ក្លិបប្រដាល់ អេភូថងគុនខ្មែរ ទទួលបានការជួយ និងរក្សាក្លិបឲ្យគង់វង់បន្តទៅមុខទៀតដែលនេះជាសញ្ញាល្អសម្រាប់ការពង្រឹងវិស័យកីឡាប្រដាល់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពង្រីកសក្តានុពលលើឆាកអន្តរជាតិ។
អតីតអ្នកប្រដាល់ឆ្នើម អេ ភូថង ដែលគ្រប់គ្រង និងដំណើរការក្លិបប្រដាល់ អេភូថង គុនខ្មែរ ដោយខ្លួនឯងតាំងពីដៃទទេរហូតក្លាយជាក្លិបមួយធំមានកូនសិស្សឆ្នើមៗច្រើន ប៉ុន្តែមួយរយៈពេលចុងក្រោយ លោកជួបការលំបាកច្រើនទាំងហិរញ្ញវត្ថុ ការរក្សាកីឡាករឲ្យស្ថិតនៅ ហើយលោកមានសុខភាពមិនសូវល្អប្រសើរថែមទៀត។ ចុងក្រោយមានដំណឹងថា លោកចង់លក់ក្លិបឲ្យទៅអ្នកដទៃ។
ប៉ុន្តែការប្រឹងប្រែងតស៊ូលះបង់ដើម្បីគុនខ្មែរស្ទើរមួយជីវិតទៅហើយនោះ លោក អេ ភូថង មិនត្រូវបានគេមើលរំលងឡើយ។ ពេលនេះក្លិបប្រដាល់របស់លោកទទួលបានការឧបត្ថម្ភគាំទ្រ និងទំនុកបម្រុងទាំងស្រុងឲ្យដំណើរការក្លិបបន្តទៅមុនខទៀត ហើយរឹតតែប្រសើរជាងមុន។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានសម្រេចទទួលយកក្លិបរបស់លោក អេ ភូថង ដោយរក្សាឈ្មោះដដែលគឺ «ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថងក្លិប»។
តាមរយៈការទ្រទ្រង់ទាំងស្រុងពីអ្នកឧកញ៉ានេះ កូនសិស្ស និងអ្នកដែលមានបំណងចូលហ្វឹកហាត់ក្លាយជាកីឡាករអាជីពនឹងទទួលបានអាហារូបករណ៍ដោយមិនបាច់បង់ថ្លៃហ្វឹកហាត់ មានកន្លែងស្នាក់នៅ និងអាហារថែមទៀត ប៉ុន្តែត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទើបលោកគ្រូ អេ ភូថង ទទួល៕
អត្ថបទ៖ វីរបុត្រ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ