ព័ត៌មានជាតិ
រដ្ឋាករទឹកខេត្តបាត់ដំបង ច្រានចោលការចោទប្រកាន់លើការចាក់ដីក្នុងស្ទឹងសង្កែ ដែលជាទីតាំងកំពុងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត
ថ្មីៗនេះមានបណ្តាញសង្គមមួយចំនួន បាននឹងកំពុងបំពុលទៅតាមការបង្ហាញតាមរយ: google បន្ទាប់ពីមានរីសតមួយកន្លែងបានបំពានទៅលើដីច្រាំងស្ទឹងសង្កែត្រង់ចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង រួចមក។
បន្ទាប់ពីក្រុមការងារបានចុះទៅបញ្ជាអោយម្ចាស់រីសតធ្វើការកាយយកអាចម៍ដីចេញពីក្នុងស្ទឹង និងបញ្ជាអោយវ៉ៃវេរ៉ង់ដាចោលរួចមក ស្រាប់តែមានគណនីហ្វេសប៊ុកចំនួន២ បានបង្ហោះថា មានមួយកន្លែងទៀតដែលបានចាក់ដីចូលទៅក្នុងស្ទឹងសង្កែដូចគ្នា គឺគណនីហ្វេសប៊ុកឈ្មោះ Sakoun Sok និង ស៊ិន វណ្ណឌី ដោយបង្ហោះគ្មានការចុះសិក្សា និងគ្មានការពិចារណា ដោយគ្រាន់តែមើលនឹងភ្នែកតាមរយ: google តែប៉ុណោះ ។
រដ្ឋាករទឹកខេត្តបាត់ដំបង បញ្ជាក់ថា ធាតុពិតការចាក់ដីចូលទៅក្នុងស្ទឹងសង្កែត្រង់ចំណុចភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង គឺជាការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកបាត់ដំបង ដែលត្រូវបានប្រារព្ធពិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ដែលគម្រោងនេះ គឺជាកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍបារាំង (AFD) ដែលមានទឹកប្រាក់ប្រហែលជាង ៣៣,៦ លានដុល្លារអាមេរិក ដែលត្រូវសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត។
ទីតាំងខាងលើ គឺជាស្ថានីយ៍សម្រាប់ទាញយកទឹកពីក្នុងស្ទឹងសង្កែ មិនខុសអីពីស្ថានីយ៍នៅវត្តលៀប និងនៅវត្តកណ្តឹងនោះឡើយ ហើយក្រោយពីសាងសង់រួចគេនឹងកាយអាចម៍ចេញដើម្បីអោយប្រព័ន្ធខ្សែទឹកហូរជាធម្មតា ដែលស្ថានីយ៍នេះ មានសមត្ថភាពផលិតទឹកស្អាត ៥០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ។
គម្រោងនេះ មានគោលដៅបំពេញបន្ថែមនូវតម្រូវការផ្គត់ផ្គង់ទឹកស្អាតដែលមានការខ្វះខាតសម្រាប់ក្រុងបាត់ដំបងទាំងមូល និងតាមឃុំនានា របស់ស្រុកពីរ គឺស្រុកថ្មគោល និងស្រុកសង្កែ ដែលមានព្រំប្រទល់ជាប់នឹងក្រុងបាត់ដំបង ដែលជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឲ្យបាននូវផែនការអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋតាមទីប្រជុំជនឲ្យបាន៨៥% នៅត្រឹមឆ្នាំ២០២៥ និង១០០% ត្រឹមឆ្នាំ២០៣០ ។
អាស្រ័យហេតុនេះ សូមសាធារណៈជន និងជាពិសេសម្ចាស់គណនីហ្វេសបូក Sakoun Sok និង ស៊ិន វណ្ណឌី សូមមេត្តាជ្រាប ដោយសិក្សាអោយបានត្រឹមត្រូវមុននឹងបង្ហោះអ្វីមួយ ជៀសវាងនូវការបង្ហោះព័ត៌មានក្លែងក្លាយ នាំអោយមានភាពភាន់ច្រឡំនៅក្នុងសង្គម៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៨ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»