ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ គំរាមបាញ់នាវាចម្បាំង និងយន្តហោះរបស់ ចិន
ឧត្តមសេនីយ៍ឯក Lin Wen-huang ប្រធានផ្នែកផែនការប្រយុទ្ធ របស់ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនាថា ទីក្រុងតៃប៉ិ សូមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបាញ់នាវាចម្បាំង និងយន្តហោះរបស់ចិន ប្រសិនបើពួកគេចូលមកក្នុងដែនទឹករង្វង់ ២២ គីឡូម៉ែត្រនៃកោះនេះ ។
ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ជាប្រចាំអំពីសកម្មភាពរបស់នាវាចម្បាំង និងយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅជិតកោះនេះ ហើយកាលពីថ្ងៃសៅរ៍ យន្តហោះយោធាចិនចំនួន ៨ គ្រឿង បានឆ្លងកាត់នូវអ្វីដែលគេហៅថា “ខ្សែបន្ទាត់កណ្តាល” នៃច្រកសមុទ្រតៃវ៉ាន់ ហើយត្រូវបានគេប្រទះឃើញនៅរង្វង់ចម្ងាយ ៤៤ គីឡូម៉ែត្រពីកោះនេះ។
លោក Lin គូសបញ្ជាក់ថា “ប្រសិនបើភាគី PLA នៅតែមិនអើពើនឹងការព្រមានរបស់យើង ហើយបន្តសម្រុកចូលមកក្នុងដែនអាកាស និងដែនសមុទ្ររបស់យើងនោះ យើងនឹងវាយបកទៅខ្លាំងក្លា ដើម្បីការពារសន្តិសុខជាតិ”។
តៃវ៉ាន់ បានគ្រប់គ្រងដោយខ្លួនឯង ចាប់តាំងពីឆ្នាំ ១៩៤៩ មក ប៉ុន្តែទីក្រុងប៉េកាំង ចាត់ទុកកោះនេះជាខេត្តរបស់ខ្លួន។ លើសពីនេះ ចិនប្រឆាំងរាល់ទំនាក់ទំនងបរទេសផ្លូវការជាមួយទីក្រុងតៃប៉ិ ហើយចាត់ទុកអធិបតេយ្យរបស់ចិនលើកោះនេះថា ជាអ្វីដែលមិនអាចប្រកែកបាន។
ភាពតានតឹងចុងក្រោយបំផុតនៅជុំវិញកោះតៃវ៉ាន់ បានកើតឡើងកាលពីខែមេសា បន្ទាប់ពីលោកស្រីប្រធានាធិបតី Tsai Ing-wen ជួបជាមួយប្រធានសភាអាមេរិកលោក Kevin McCarthy។
ទីក្រុងប៉េកាំង បានឆ្លើយតបដោយការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរយៈពេលបីថ្ងៃ នៅជិតកោះនេះ នៅក្នុងអ្វីដែលខ្លួនហៅថាជាការព្រមាន ដល់ក្រុមផ្តាច់ខ្លួនតៃវ៉ាន់និងមហាអំណាចបរទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ តៃវ៉ាន់ ដាក់ពង្រាយមីស៊ីល ក្រោយយន្តហោះនិងនាវាចិន ចូលច្រកសមុទ្ររបស់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ