Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ នាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan ចូលមក វៀតណាម ប៉ុន្មានលើកហើយ

បានផុស

នៅ

នេះមិនមែនជាលើកទី ១ ទេដែលនាវាផ្ទុកយន្តហោះអាមរិក USS Ronald Reagan បានមកដល់កំពង់ផែក្នុងទីក្រុង Da Nang ពោលវាជាលើកទី ៣ ហើយ ដែលនាវាមួយនេះបានមកដល់ប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ ២០១៨ មក ។

នាវាផ្ទុកយន្តហោះអាមរិក USS Ronald Reagan

ក្រៅពីនាវា USS Ronald Reagan ដែលឈប់សុំចូលចតនៅទីក្រុង Da Nang កាលពីថ្ងៃអាទិត្យ ទី២៥ ខែមិថុនា កន្លងទៅ ក៏មាននាវាចំនួន ២ គ្រឿងទៀតផងដែរបានធ្វើដំណើរអមនាវាចម្បាំងមួយនេះ ។

នាវាទាំងពីរគ្រឿងដែលអមដំណើរនាវា USS Ronald Reagan នោះ គឺនាវាដឹកមីស៊ីលនាំផ្លូវ USS Antietam និង USS Robert Smalls ដើម្បីចូលរួមអបអរសាទរខួប ១០ ឆ្នាំនៃ “ភាពជាដៃគូគ្រប់ជ្រុងជ្រោយ” រវាងវៀតណាម និងអាមេរិក ហើយគ្រោងនឹងចាកចេញពីទីក្រុងកំពង់ផែវៀតណាមនៅថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចូលចតរបស់នាវា USS Ronald Reagan ដែលមានកម្លាំងទ័ពជើងទឹកជាង ៥,០០០ នាក់បានកើតឡើងតែប៉ុន្មាន​សប្តាហ៍ប៉ុណ្ណោះ ​បន្ទាប់ពី​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​បាន​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​កប៉ាល់​ចិន​ដែល​បាន​បើកបរ​នៅ​ក្នុង​ផ្ទៃ​ទឹក​របស់​ខ្លួន ។

គួរបញ្ជាក់ថា នាវា USS Ronald Reagan ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ប្រតិបត្តិការកងនាវាទី ៧ របស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ហើយកងនាវានេះតែងតែធ្វើអន្តរកម្ម និងប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូនានាជុំវិញពិភពលោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

ចុចអាន ៖ តើការបះបោរប្រដាប់អាវុធនៅ រុស្ស៊ី ជាសេណារីយ៉ូរៀបចំឡើងដោយលោក ពូទីន ឬយ៉ាងណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម