ចរាចរណ៍
Update៖ ករណីក្រឡាប់រថយន្ដដឹកកម្មករនៅកំពង់ឆ្នាំងមានស្រ្ដីម្នាក់ស្លាប់ និងរបួសធ្ងន់៣នាក់បញ្ជូនមកសង្គ្រោះនៅភ្នំពេញ
ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដដឹកកម្មករនៅផ្លូវជាតិលេខ៥ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ម្សិលមិញ មានស្រ្ដីជាកម្មករម្នាក់ស្លាប់ ក្នុងចំណោមកម្មករការិនីចំនួន៥៧នាក់ ក្នុងនោះមាន៣នាក់របួសធ្ងន់បានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៣នៅចន្លោះគីឡូម៉ែត្រលេខ៥៦ និង៥៧ លើផ្លូវជាតិលេខ៥ មុខប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសែប ស្ថិតក្នុងភូមិក្បាល ថ្នល់ ឃុំសែន ស្រុកកំពង់ត្រឡាច។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកំពង់ត្រឡាចនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខកំពង់ធំ 3A-0765 អ្នកបើកបរឈ្មោះ ហាន រ៉ា ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានដឹកកម្មករចេញពីរោងចក្រចំនួន៥៧នាក់ ( ស្រី៥៥នាក់ )បើកបរមកពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ។ លុះមកដល់ចំណុចខាងលើ មានម៉ូតូ១គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង1D-2290 បើកបរដោយឈ្មោះ មាស បូរិន ភេទ ប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ រស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកបរក្នុងទិសដៅពីត្បូង ឆ្ពោះទៅទិសខាងជើង បានឡើងវ៉ារថយន្តខាងលើក្នុងដំណើរស្របទិសគ្នា ធ្វើអោយដួលម៉ូតូចូលមកគន្លងរថយន្តបណ្ដាលអោយរថយន្តបុក និងក្រឡាប់បង្កអោយកម្មករនៅលើរថយន្តរបួសធ្ងន់ និងស្រាលចំនួន៤៣នាក់ ( ស្រី ៤១ នាក់ ) និងរបួសអ្នកបើកម៉ូតូ០១នាក់( ប្រុស )។
ក្រោយពេលកើតហេតុអ្នករងរបួសបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយគ្រូពេទ្យពុំអាចជួយសង្គ្រោះបាន អ្នករបួសម្នាក់បានស្លាប់( ស្រី )។ ចំពោះវត្ថុតាង រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចចាប់យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ។
បើការរៀបរាប់ពីអ្នកបើកបររថយន្តបានឆ្លើយថា ពេលខ្លួនបើកមកដល់ចំណុចខាងលើ ស្រាប់តែអ្នកបើកម៉ូតូ ឡើងវ៉ារថយន្តរបស់ខ្លួន មកដួលនៅមុខរថយន្តខ្លួនបើកគេចមិនផុត ក៏បុកម៉ូតូនោះ និងបណ្ដាលអោយក្រឡាបរថយន្តតែម្ដង។ ដោយឡែកលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានកម្មកររងគ្រោះចំនួន៤៣នាក់ ស្រី៤១នាក់ និងស្លាប់ម្នាក់ ស្រី ក្នុងនោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្ត៣០នាក់ នៅមន្ទីរពេទ្យកំពង់ត្រឡាច ៩នាក់ និងនៅមន្ទីរសម្រាកព្យាបាលតែវណ្ណា ២នាក់ អ្នកមានផ្ទៃពោះចំនួន៣នាក់ និងអ្នករងរបួសធ្ងន់បានបញ្ជូនទៅភ្នំពេញ មន្ទីរមិត្តភាពកម្ពុជាចិនព្រះកុសមៈ ៣នាក់៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ