Connect with us

កីឡា

សមាជិក​ព្រះ​ខ័ន​រាជ​ស្វាយរៀង​២​រូប​​ប្រាប់​ពី​ចំណុច​សំខាន់​របស់​គ្រូ​បង្វឹកថ្មី

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​កំពុង​ហ្វឹក​ហាត់​ការ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep Muñoz ​ជា​គ្រូ​បង្វឹក​ថ្មី​រយៈ​ពេល​ប្រមាណ​២​ខែ​មក​ហើយ​ដើម្បី​ត្រៀម​​សម្រាប់​​ការ​ប្រកួត​ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​ថ្មី ២០២៣-២៤។

ក្រោម​ការ​បង្វឹក​របស់​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ កីឡាករ​វ័យ​ក្មេង​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​២​រូប​​បាន​ចាប់​អារម្មណ៍​ចំពោះ​​បច្ចេកទេស និង​​ស្ទីល​ថ្មី​នៅ​លើ​​ទី​លាន​។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន​លេច​ធ្លោ​ មិន រតនៈ បានប្រាប់កម្ពុជាថ្មីថា ៖«សម្រាប់​ខ្ញុំ​ក៏​ដូច​ជាក្រុម​ទាំង​មូល​គឺ​យើង​យល់​ចិត្ត​គ្នា​បាន​ច្រើន។​ ពួក​យើង​ចាប់​បាន​ច្រើន និង​ព្យាយាម​លេង​អ្វី​ដែល​គ្រូ​បាន​ប្រាប់។ គ្រូ​ថ្មី​មាន​លក្ខណៈ​ពិសេស​ខុស​ពី​គ្រូ​មុន​គឺ​គាត់​ឲ្យ​យើង​លេង​រក្សា​បាល់​ឲ្យ​ច្រើន ហ៊ាន​លេង លេង​ខ្លី​ឲ្យ​មាន​គុណភាព»។

«សម្រាប់រដូវកាលថ្មីដែលមាន១០ក្រុមចូលរូមគឺជារឿងដ៏លំបាក ព្រោះ​ក្រុមនីមួយៗសុទ្ធតែរៀបចំ និង​ត្រៀមខ្លូនបានល្អដូចគ្នា តែ​ខ្ញុំនិងក្រុមទាំងមូលបេ្ដជ្ញា​ព្យាយាមធ្វើឲ្យបានល្អសម្រាប់រដូវកាលថ្មី»។ មិន រតនៈ បាន​បន្ថែម។

ជា​មួយ​គ្នា​នេះ រី លាភផេង ខ្សែ​បម្រើ​ការពារ​វ័យ​ក្មេង​លេខ​៣២​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ប្រាប់​ថា អ្វី​ដែល​រូប​គេចាប់​បាន​ពី​​គន្លឹះ​សំខាន់​ពី​លោក​គ្រូ​បង្វឹក Pep គឺ​ការ​ព្យាយាម​​​លេង​យល់​ចិត្ត​​គ្នា​ និង​គ្រប់​គ្រង​បាល់​ឲ្យ​បាន​ច្រើន​នៅ​លើ​ទី​លាន។

សម្រាប់​ការ​ត្រៀម​ខ្លួន​នេះ​ដែរ ​ក្លិបព្រះខ័នរាជស្វាយរៀង នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​នៅ​ដើម​ខែ​កក្កដា​ខាង​មុខ​នេះ​ដើម្បី​ប្រកួត​កម្តៅ​សាច់​ដុំ​២​ប្រកួត​គឺ​១​ប្រកួត​ជា​មួយក្លិប​មក​ពី​លីគ​កំពូល​ និង​១​ប្រកួត​ទៀត​ជា​មួយ​ក្លិប​មក​ពីលីគ​ទី​២​របស់​ថៃ។

លោក Pep Muñoz បាន​និយាយ​ថា ៖«មិត្តភាព​កម្តៅ​សាច់​ដុំ​ខាង​មុខ​នេះ​ជាពេល​វេលា​មួយ​ដែល​ក្រុម​របស់​យើងត្រូវ​ស្វែង​ចិត្ត​គ្នា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។ គោល​បំណង​សំខាន់​ចំពោះ​ការ​​ប្រកួត​មិត្តភាព​នៅ​ថៃ​​គឺ​ដើម្បី​អភិវឌ្ឍ​ស្មារតី​ក្រុម​។ យើង​នឹង​ចំណាយ​ពេល​វេលា​​នៅ​ជា​មួយ​គ្នា និង​មាន​ការ​ប្រកួតមិត្តភាព។ ជាសប្តាហ៍​ដែល​យើង​ពង្រឹង​ក្រុម​មុន​ពេល​រដូវ​កាល​ថ្មី​ចូល​មក​ដល់។ នេះ​ជា​ឱកាស​ល្អ​ដែល​ក្រុម​ត្រូវ​បង្កើត​គំនិត​រួម​គ្នា»។

ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ដោយមានក្លិបចំនួន១០ចូលរួមប្រកួតប្រជែង។ ក្លិបទាំង១០សុទ្ធតែបានតៀមខ្លូនបានយ៉ាងល្អសម្រាប់រដូវកាលថ្មី។

លោកគ្រូ  Pep Muñoz មាន​បទពិសោធ​ច្រើន​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​ក្នុង​នោះ​លោក​ធ្លាប់​​ចំណាលពេល៤ឆ្នាំជាមួយក្រុមយុវជន U19 និង Barcelona B ដោយ​បាន​ឈ្នះពានរង្វាន់ U19 UEFA Champion League ម្តង និងឈ្នះពានលីគ២ដង មុនទៅកាន់ប្រទេសចិន ដែលជាកន្លែងលោកចំណាយពេល ៧ឆ្នាំដឹកនាំក្រុមជាច្រើននៅទីនោះដូចជា Huanghai FC, Shandong Fc និងក្រុមជម្រើសជាតិចិន៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ​​ បណ្តាល​ឲ្យ​ស្លាប់ ៨នាក់និងរបួស១១នាក់នៅ​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម