សន្តិសុខសង្គម
កម្មករក្រុមហ៊ុនដាំចេក ៦ នាក់ស្លាប់ នៅរតនគិរី សង្ស័យពុល
សេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា យ៉ាងហោចណាស់កម្មករបម្រើការងារនៅក្រុមហ៊ុន ថាកូ ចម្ការចេកស្ថិតនៅ ភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ចំនួន ៦ នាក់បានស្លាប់ សង្ស័យករណីពុល។
បើយោងតាមការសាកសួរព័ត៌មានពីមន្រ្តីមណ្ឌលសុខភាពប្រាប់ថា បុរសអ្នកជំងឺទាំង ៦ នាក់មកទទួលសេវាមានសភាពធ្ងន់ធ្ងរដូចជា សន្លប់ ប្រកាច់ សញ្ញាជីវិតខ្សោយជួនកាលស្ទើគ្មានសញ្ញាជីវិត។

តាមការសាកសួរប្រវត្តិអ្នកជំងឺមានរោគសញ្ញាចុកពោះ ក្អួត ហត់ អស់កម្លាំង ស្រវាំងភ្នែក ភាគច្រើនពួកគាត់បានទទួលទានស្រាជាប្រចាំ ហើយគឺគ្មានប្រវត្តិជំងឺប្រចាំកាយទេ។ ជាទូទៅមុនពេលចេញរោគសញ្ញាអ្នកជំងឺមានសុខភាពធម្មតា ក្រោយចេញរោគសញ្ញាចន្លោះពី៤ទៅ ៦ ម៉ោង បណ្តាលឱ្យអ្នកជំងឺស្លាប់។
តាមការសន្និដ្ឋានបឋមអាចបណ្តាលមកពីការពុលចំណីអាហារ ឬពុលសារធាតុគីមី។ បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញខេត្ត កំពុងចុះបើកការស៊ើបអង្កេតរកមូលហេតុជាក់លាក់ណាមួយឲ្យប្រាកដ ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការភ័យខ្លាច ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រុមហ៊ុននោះ៕

អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១០ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ១៤ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២៤ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ