ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ប្រទះឃើញនាវាចម្បាំងរុស្ស៊ី ២គ្រឿង នៅជិតឆ្នេររបស់ខ្លួន
កោះតៃវ៉ាន់បានមើលឃើញនាវាចម្បាំងរុស្ស៊ី ចំនួនពីរគ្រឿងកំពុងធ្វើដំណើរ ជិតឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួននៅថ្ងៃអង្គារទី២៨ខែមិថុនា ហើយបានដាក់ពង្រាយនាវាស៊ើបការណ៍ និងយន្តហោះ ដើម្បីតាមដានចលនារបស់ពួកគេ។
ក្រសួងការពារជាតិទីក្រុងតៃប៉ិ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចម្បាំងរុស្ស៊ី ត្រូវបានប្រទះឃើញ កំពុងធ្វើដំណើរចេញពីភាគត្បូងទៅភាគខាងជើង។
យោធារបស់តៃវ៉ាន់ បានតាមពិនិត្យចលនារបស់ពួកគេ និងបញ្ជូនយន្តហោះ នាវា ហើយបើកប្រព័ន្ធមីស៊ីលបាញ់ចេញពីដីគោក ដើម្បីរក្សាការឃ្លាំមើល។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងមិនបានបញ្ជាក់ទេថាតើ នាវាចម្បាំងទាំងនោះ ស្ថិតនៅចម្ងាយប៉ុន្មានពីឆ្នេរ ប៉ុន្តែគេដឹងថា វត្តមានរបស់នាវាចម្បាំងរុស្ស៊ី គឺមិនមែនជារឿងធម្មតាឡើយ។
រឿងនេះកើតឡើងស្របពេលដែល តៃវ៉ាន់ គំរាមបាញ់នាវាចម្បាំង និងយន្តហោះរបស់ ចិន។
ឧត្តមសេនីយ៍ឯក Lin Wen-huang ប្រធានផ្នែកផែនការប្រយុទ្ធ របស់ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនាថា ទីក្រុងតៃប៉ិ សូមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបាញ់នាវាចម្បាំង និងយន្តហោះរបស់ចិន ប្រសិនបើពួកគេចូលមកក្នុងដែនទឹករង្វង់ ២២ គីឡូម៉ែត្រនៃកោះនេះ។
ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ជាប្រចាំអំពីសកម្មភាពរបស់នាវាចម្បាំង និងយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅជិតកោះនេះ ហើយកាលពីថ្ងៃសៅរ៍ យន្តហោះយោធាចិនចំនួន ៨ គ្រឿង បានឆ្លងកាត់នូវអ្វីដែលគេហៅថា “ខ្សែបន្ទាត់កណ្តាល” នៃច្រកសមុទ្រតៃវ៉ាន់ ហើយត្រូវបានគេប្រទះឃើញនៅរង្វង់ចម្ងាយ ៤៤ គីឡូម៉ែត្រពីកោះនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ តៃវ៉ាន់ គំរាមបាញ់នាវាចម្បាំង និងយន្តហោះរបស់ ចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ