ព័ត៌មានជាតិ
គណៈកម្មការរៀបចំការឆ្នោតខេត្តបន្ទាយមានជ័យ ត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់
នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ គណៈកម្មការរៀបចំការឆ្នោតខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រៀម ស្តីពី ការផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
កិច្ចប្រជុំនេះមានការចូលរួម លោក លី សុវណ្ណសារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោក យ៉ង់ សក្តិ ប្រធានអគ្គលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរព័ត៌មានខេត្ត តំណាងគណៈបក្សនយោបាយ និងតំណាងអង្គការមិនមែនរដ្ឋាភិបាលជាច្រើននាក់។
លោក យ៉ង សក្តិ បានមានប្រសាសន៍ថា ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង ៣ប្រភេទ ត្រូវ អនុវត្ត តាមតួនាទី និងភារកិច្ចរបស់ខ្លួន ចេញការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រព្រឹត្តនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងគោរពច្បាប់ បទបញ្ជា នីតិវិធី និង ក្រមសីលធម៌ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់ ទទួលយកបាន នូវលទ្ធផល នៃការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស។
លោក យ៉ង សក្តិ បានជំរុញកងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរពាក់ព័ន្ធ និង គណៈកម្មការរៀបចំការបោះឆ្នោត ដោយធ្វើផែនការជាក់លាក់ក្នុងការធានាដល់សន្តិសុខ សណ្តាប់ធ្នាប់ នៅមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីដាក់កម្លាំងការពារដល់គ្រប់មូលដ្ឋាន ដោយសហការជាមួយកម្លាំងប្រជាការពារជួយក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅបានរលូនជូនគណបក្សនយោបាយទាំងអស់ដែលទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
បក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គោរពតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងគោលការណ៍នានា ដែលបានកំណត់ដោយ គ.ជ.ប ដើម្បីការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។
លោក លី សុវណ្ណារិទ្ធ បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំង ៩ និងកងកម្លាំងមាសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវខិតខំរួមគ្នាបំពេញការងារ ធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧នេះ ទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្តកម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា។
ក្នុងរយៈពេល នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ខេត្តបន្ទាយមានជ័យមានការិយាល័យបោះឆ្នោតចំនួន ១ ១១៩ មានប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតចំនួន ៤៣១ ៧៧៥នាក់៕
អត្ថបទ៖ វ៉ាន់ ណាង
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ