ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនប្រភេទថ្មី
អ្នកវិទ្យាសាស្ត្រមកពីក្រុមហ៊ុនឱសថអាមេរិកបាននិយាយថា វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna ហាក់ដូចជាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនប្រភេទថ្មី ដែលត្រូវបានគេរកឃើញនៅក្នុងចក្រភពអង់គ្លេសនិងអាហ្វ្រិកខាងត្បូង។
ការធ្វើតេស្តនៅមន្ទីរពិសោធន៍បង្ហាញថា អង់ទីគ័រដែលបង្កឡើងដោយវ៉ាក់សាំង អាចស្គាល់និងប្រឆាំងវីរុសប្រភេទថ្មីនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាបន្ថែមទៀតគឺត្រូវការជាចាំបាច់ដើម្បីបញ្ជាក់ថា នេះជាការពិតសម្រាប់មនុស្សដែលបានចាក់វ៉ាក់សាំងរួច។
វ៉ាក់សាំងបច្ចុប្បន្ន ត្រូវបានបង្កើតឡើងមុនពេលវីរុសថ្មីនេះលេចចេញជារូបរាង ប៉ុន្តែអ្នកវិទ្យាសាស្ត្រជឿជាក់ថា ពួកគេនៅតែអាចធ្វើការប្រឆាំងនឹងវីរុសថ្មី។ មានលទ្ធផលដំបូងមួយចំនួនរួចហើយដែលបង្ហាញថា វ៉ាក់សាំង Pfizer អាចការពារប្រឆាំងនឹងវីរុសចក្រភពអង់គ្លេសថ្មី។
ចំពោះការសិក្សារបស់ Moderna, ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលសំណាកឈាមដែលយកពីមនុស្ស៨នាក់ដែលទទួលវ៉ាក់សាំង Moderna ចំនួន២ដូស។
ការរកឃើញមិនទាន់ត្រូវបានពិនិត្យឡើងវិញនៅឡើយទេប៉ុន្តែមានការលើកឡើងថា ភាពស៊ាំពីវ៉ាក់សាំងគឺស្គាល់វីរុសថ្មី។ អង់ទីគ័រដែលបង្កើតដោយប្រព័ន្ធភាពស៊ាំរបស់រាងកាយ អាចរារាំងវីរុសពីការចូលក្នុងកោសិកា។
សំណាកឈាមដែលឆ្លងវីរុសថ្មី ហាក់ដូចជាមានអង់ទីគ័រគ្រប់គ្រាន់ដើម្បីទទួលបានប្រសិទ្ធិភាពបន្សាបថ្វីបើវាមិនខ្លាំងសម្រាប់វីរុសអាហ្វ្រិកខាងត្បូងដូចវីរុសចក្រភពអង់គ្លេសក៏ដោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ