ព័ត៌មានអន្ដរជាតិ
ម្ចាស់ប្រេន LV ធ្វើដំណើរទៅ ចិន ដើម្បីពិនិត្យមើលផលិតផលរបស់ខ្លួន
ម្ចាស់ប្រេន LVMH ដ៏ធំរបស់ពិភពលោក Bernard Arnault បានធ្វើដំណើរជាផ្លូវការទៅកាន់ប្រទេសចិន ស្របពេលដែលប្រជាជនចិនបានចំណាយប្រាក់ និងគាំទ្រលើផលិតផលមួយនេះខ្លាំងមែនទេ ដោយធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងជាលំដាប់ ។
សហគ្រិនជនជាតិបារាំងរូបនេះ គឺជាអ្នកចុងក្រោយបំផុតនៅក្នុងជួរមហាសេដ្ឋីលុយពាន់លានដុល្លារ ដែលបានទៅលេងចិន បន្ទាប់ពីម្ចាស់ Tesla លោក Elon Musk និងនាយកប្រតិបត្តិ JP Morgan លោក Jamie Dimon កាលពីខែមុន ។
បន្ទាប់ពីទៅដល់ចិន អ្នកមានជាងគេបំផុតនៅលើពិភពលោករូបនេះ ត្រូវបានគេប្រទះឃើញដើរត្រួតពិនិត្យហាងជាច្រើនដែលគ្រប់គ្រងដោយប្រេន LVMH រួមទាំង Christian Dior និង Bulgari នៅផ្សារទំនើប WF Central និង SKP ក្នុងទីក្រុងប៉េកាំង ។
បើតាមទិន្នន័យរបស់ក្រុមហ៊ុនបានឲ្យដឹងថា ការលក់នៅក្នុងត្រីមាសទី១ បានកើនឡើង ១៧ ភាគរយ បើធៀបនឹងឆ្នាំមុន ហើយវាក៏ជាទិន្នន័យមួយហួសពីការរំពឹងទុកផងដែរ ជាពិសេសដោយសារតែសន្ទុះជំរុញនៅក្នុងទីផ្សារប្រទេសចិនតែម្ដង ។
គួរបញ្ជាក់ថា ចិនគឺជាប្រភពអតិថិជននៃហាងលក់សម្ភារៈប្រណិតៗរបស់ពិភពលោក ខណៈអតិថិជនមានចំណូលមធ្យមនិងចំណូលខ្ពស់ កាន់តែមានចំនួនកើនឡើងច្រើន ។ ម្យ៉ាងទៀត ទោះបីជាសន្ទុះសេដ្ឋកិច្ចចិន បានធ្លាក់ចុះបន្តិចនាប៉ុន្មានខែចុងក្រោយនេះក៏ដោយ ប៉ុន្តែកំណើននៃការលក់ទំនិញប្រណិតនៅតែមានកំណើនខ្ពស់ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNN
ចុចអាន ៖ អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនមាសដែលផ្ដល់មូលនិធិដល់ទាហានស៊ីឈ្នួល រុស្ស៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ