Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម​ហាម​ដាច់ខាត​ មិន​ឲ្យ​មន្ត្រី​ទារ​កម្រៃ​សេវា​ក្រៅផ្លូវការ​ពី​អា​ជីករ

បានផុស

នៅ

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ហាម​ដាច់ខាត​ឲ្យ​មន្ត្រី​ទារ​កម្រៃ​សេវា​ក្រៅផ្លូវការ​ពី​អា​ជីករ​ពាណិជ្ជករ ផលិតករ អ្នក​នាំចេញ និង​សេវា​ផ្សេងៗ​ទៀត​ឡើយ​ ព្រោះ​វា​ផ្ទុយ​នឹង​ពី​ខ្លឹមសារ​ប្រកាស​រួម​ ស្តីពី​កម្រង​សេវា​សាធារណៈ​រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការហាម​ប្រាម​នេះ ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​មន្ត្រីរាជការ​នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា ក​.​ប​.​ប ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២១។​

ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​មន្ត្រីរាជការ​មន្ទីរ​ពាណិជ្ជ​កម្ម និង​សាខា ក​.​ប​.​ប បន្ត​ខិតខំ​យកចិត្តទុកដាក់​ ក្នុង​ការ​ពង្រីក​ចំណេះ​ដឹងខ្លួន​បន្ថែម​ទៀត ទាំង​កម្រិត​ជំនាញ និង​ភាសាបរទេស តាមរយៈ​ការសិក្សា​បន្ថែម ការស្រាវជ្រាវ និង​ដកស្រង់​នូវ​បទពិសោធន៍​ពី​មន្ត្រី​ ដែល​មាន​សមត្ថភាព និង​ជាពិសេស​រួម​សហការ​គ្នា​ចុះ​ផ្សារ​ត្រួតពិនិត្យ សុវត្ថិភាព ផលិតផល ទំនិញ គ្រឿង​ឧបភោគ បរិភោគឲ្យ​កាន់តែ​ស្វាហាប់ ដើម្បី​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ ឲ្យ​ដូចជា​ការពារ​សុខភាព​បងប្អូន កូនចៅ​របស់​ខ្លួនឯង​ដែរ​។

​ទន្ទឹមនឹង​នេះ ​ក៏បាន​ស្នើ​ឲ្យ​មន្ត្រី​បន្តធ្វើ​សហប្រតិបត្តិ​ការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នូវ​រាល់​គោលការណ៍ លិខិត​បទដ្ឋាន​ច្បាប់ និង​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ជាពិសេស​របស់​ក្រសួងពាណិជ្ជកម្ម សំដៅ​ជួយ​សម្រួល​ពាណិជ្ជកម្ម ជំរុញ​ការនាំចេញ និង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​លើសពីនេះ ​ជំរុញ​ពង្រឹង​បន្ថែម​យន្តការ​តាមដាន និង​ត្រួតពិនិត្យ​ការគ្រប់គ្រង​អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និង​សន្និធិ​ទំនិញ​ចាំបាច់ ស្រូវ​-​អង្ករ ប្រេងឥន្ធនៈ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​ នៅ​តាម​ព្រំដែន ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ជំរុញ​យន្តការ​ដោះស្រាយ​រាល់​បញ្ហា​ដល់​កសិករ ផលិតករ ដោយ​ផ្តោតលើ​ផលិតផល​សក្តានុពល​ចំនួន ៥​មុខ មាន់​ស្រែ បន្លែ ដំឡូង ស្រូវ​ប្រណិត និង​សូត្រ ដោយ​បង្កើត​ផ្សារ​ចុង​សប្តាហ៍​។

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ថ្មីៗ​ក្រសួង​បាន​បង្កើត​ក្រុមប្រឹក្សា​ពិន័យ សំដៅ​ទប់ស្កាត់ និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ ស្តីពី​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល បង្ការ​នៅ​បាតុភាព​អសកម្ម មិន​គោរព​វិន័យ ពុករលួយ រំលោភច្បាប់ និង​បទបញ្ជាផ្ទៃក្នុង​ ផង​ដែរ​៕

អត្ថបទ៖ ​សំអឿន​

​សូមចុចអាន៖ រដ្ឋាភិបាល​ឥណ្ឌា សម្រេច​ផ្តល់​វ៉ាក់សាំង និង​សម្ភារៈ​សុខាភិបាល​មួយចំនួនទៀត​ដល់​កម្ពុ​ជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពហើយ ដោយរាគាពាធ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

សិង្ហបុរីស៊ើបអង្កេតលទ្ធភាព​​រត់ពន្ធតាមម៉ាឡេស៊ីនូវបន្ទះឈីប Nvidia ដែលអាមេរិក​បិទទៅចិន​

សេចក្ដីជូនដំណឹង៣៤ នាទីutes មុន

Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃទៅ​ ខេត្តសៀមរាប

ព័ត៌មានជាតិ៣៨ នាទីutes មុន

លោក នេត្រ ភក្ត្រា ៖ តាមរយៈខ្លឹមសារសៀវភៅ«លើសពីអង្គរ» នឹងធ្វើឲ្យភ្ញៀវទេសចរ មានអារម្មណ៍ស្ញប់ស្ញែងភាពអច្ឆរិយ អស្ចារ្យ នៃទឹកដីអង្គរខ្មែរ

កីឡា៤៣ នាទីutes មុន

ការ​ប្រកួត​បាល់ទះ​​​៤​ទល់​៤ Spcial Cup ឆ្នាំ​២០២៥ កើន​ដល់​៧៨​ក្រុម

សន្តិសុខសង្គម២៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សហគ្រាសចិន
សន្តិសុខសង្គម៦ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម