ព័ត៌មានអន្ដរជាតិ
រកឃើញហើយ បំណែកសាកសពមនុស្ស ក្នុងកម្ទេចកម្ទីយានជ្រមុជទឹក Titan
ឆ្មាំឆ្នេរសមុទ្រអាមេរិកបានប្រកាសកាលពីថ្ងៃពុធ ទី២៨ ខែមិថុនាថា “បំណែកសាកសពមនុស្ស ត្រូវបានរកឃើញនៅក្នុងយានជ្រមុជទឹក Titan ដែលបែកបាក់ខ្ទេចខ្ទី”។

បំណែកផ្សេងៗរបស់យាននេះ ត្រូវបានស្រង់ឡើងគោក រួមទាំងក្បាល និងបន្ទះដ៏ធំមួយដែលមើលទៅហាក់ដូចជាចុងកន្ទុយរបស់វាផងដែរ។
ក្នុងកម្ទេចកម្ទីរបស់យាន មន្ត្រីឆ្មាំឆ្នេរសមុទ្រនិយាយថា ពួកគេបានរកឃើញបំណែកសាកសព ដែលឥឡូវនេះនឹងត្រូវដឹកតាមកប៉ាល់ ទៅកាន់កំពង់ផែមួយនៅសហរដ្ឋអាមេរិក ដើម្បីធ្វើតេស្ត និងវិភាគ។

តាមពិតទៅ មុននេះ អ្នកធ្វើកោសល្យវិច័យបានប្រាប់ DailyMail.com ថា សពរបស់អ្នកដែលជិះក្នុងនោះ រួមមានមហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នករុករកជនជាតិបារាំង Paul-Henri Nargeolet, នាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush និងមហាសេដ្ឋីប៉ាគីស្ថាន Shahzada Dawood រួមទាំងកូនប្រុស Suleman ទំនងជាមិនអាចរកឃើញនោះទេ។ យ៉ាងណាក្តី ពេលនេះ ក្រុមមន្ត្រីអះអាងថា បំណែកសាកសព ត្រូវបានយកចេញពីយានដោយប្រុងប្រយ័ត្នជាទីបំផុត។

ឧត្តមនាវីឯក Jason Neubauer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំសូមថ្លែងអំណរគុណចំពោះការសម្របសម្រួលអន្តរជាតិ ក្នុងការស្រង់ និងរក្សាព័ស្តុតាងដ៏សំខាន់នេះ។ ព័ស្តុតាង នឹងផ្តល់ឲ្យអ្នកស៊ើបអង្កេតមកពីស្ថាប័នអន្តរជាតិ នូវការយល់ដឹងសំខាន់ៗអំពីមូលហេតុនៃសោកនាដកម្មនេះ”។
គួររម្លឹកឡើងវិញ, យានជ្រមុជទឹក Titan បានដឹកមនុស្សចំនួន៥នាក់ ធ្វើដំណើរចុះទៅបាតមហាសមុទ្រអាត្លង់ទិក ដើម្បីមើលខ្មោចកប៉ាល់ទីតានិក។ ប៉ុន្តែវាបាត់ការទាក់ទង ក្រោយចេញដំណើរពីកប៉ាល់មេនៅផ្ទៃខាងលើ បានរយៈពេលជាង១ម៉ោង ហើយក្រោយការខិតខំស្វែងរកច្រើនថ្ងៃ ឆ្មាំឆ្នេរសមុទ្រអាមេរិក បានប្រកាសជាផ្លូវការថា យាននោះ គឺផ្ទុះសម្លាប់អ្នកទាំង៥អស់ទៅហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទីបំផុត បំណែកយានជ្រមុជទឹក Titan ត្រូវបានស្រង់ឡើង លើគោក (មានវីដេអូ)

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច