ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រាប់មូលហេតុ ដែលការវាយបកទៅរុស្ស៊ី មិនទាន់ទទួលបានលទ្ធផល
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បានអះអាងថា ទីក្រុងកៀវ មិនទាន់ដាក់ពង្រាយទាហានបម្រុងយ៉ាងច្រើន ដែលត្រូវបានបណ្តុះបណ្តាលដោយលោកខាងលិច សម្រាប់ដំណាក់កាលដ៏សំខាន់បំផុត នៃការវាយលុករបស់ខ្លួន ប្រឆាំងកងកម្លាំងរុស្ស៊ីនៅឡើយទេ។ នេះហើយជាមូលហេតុ ដែលប្រតិបត្តិការរបស់ខ្លួនមិនទាន់ទទួលបានលទ្ធផល។

លោក Reznikov បាននិយាយនៅក្នុងបទសម្ភាសជាមួយកាសែត Financial Times កាលពីថ្ងៃពុធ ទី២៨ ខែមិថុនាថា “ការដណ្តើមបានភូមិតូចៗជាច្រើនពីរុស្ស៊ីមកវិញ គឺមិនមែនជាចំណុចសំខាន់ នៃប្រតិបត្តិការទេ។ នៅពេលការវាយលុកសំខាន់ឈានមកដល់ អ្នកទាំងអស់គ្នានឹងឃើញ មនុស្សគ្រប់គ្នានឹងឃើញអ្វីគ្រប់យ៉ាង”។
យោងតាមរដ្ឋមន្ត្រី, កងទ័ពបម្រុងសំខាន់ៗរបស់ទីក្រុងកៀវ រួមទាំងកងពលតូចភាគច្រើនដែលត្រូវបានបណ្តុះបណ្តាលនៅលោកខាងលិច ហើយមានប្រដាប់ដោយរថក្រោះ និងរថពាសដែកផ្គត់ផ្គង់ដោយអង្គការណាតូផងដែរនោះ គឺមិនត្រូវបានប្រើប្រាស់ក្នុងការវាយលុកទេ គិតមកត្រឹមពេលនេះ។
ស្របពេលជាមួយគ្នានោះ លោក Reznikov ក៏បានធ្វើអត្ថាធិប្បាយផងដែរ អំពីការបះបោរកាលពីសប្តាហ៍មុនដោយក្រុមហ៊ុនយោធាឯកជន Wagner នៅក្នុងប្រទេសរុស្ស៊ី ដោយលោកអះអាងថា វាគឺជាការបង្ហាញពីភាពងាយរងគ្រោះរបស់ទីក្រុងមូស្គូ។

លោកសង្កត់ធ្ងន់ថា “រឿងនេះ ជួយឲ្យលោកខាងលិចដឹង ពួកគេកំពុងវិនិយោគនៅអ៊ុយក្រែនដោយហេតុផលមួយថា ជ័យជម្នះរបស់អ៊ុយក្រែនគឺពិតជាមកដល់ក្នុងពេលឆាប់ៗនេះ”។
គួរបញ្ជាក់ជាថ្មី អ៊ុយក្រែនបានចាប់ផ្តើមការវាយលុក នៅតាមខ្សែត្រៀមជួរមុខកាលពីដើមខែមិថុនា ដោយប្រើប្រាស់រថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់, រថក្រោះប្រយុទ្ធ Bradley ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក និងគ្រឿងសឹករបស់លោកខាងលិចផ្សេងទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានទទួលស្គាល់ថា វឌ្ឍនភាពនៃការវាយលុកគឺយឺតជាងការចង់បាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ