KPT+
វត្ថុសិល្បៈ ៣ ប្រភេទ នឹងដាក់បង្ហាញនៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ មួយឆ្នាំពេញ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បបានឱ្យដឹងថា វត្ថុសិល្បៈចំនួន ៣ ប្រភេទ នឹងរៀបចំពិព័រណ៍បង្ហាញនៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ រយៈពេលមួយឆ្នាំពេញគឺចាប់ពីខែកក្កដា ឆ្នាំ២០២៣ រហូតដល់ខែមិថុនា ឆ្នាំ២០២៤។

ចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤ សារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍បង្ហាញកុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទ ដែលពលរដ្ឋរស់នៅក្នុងតំបន់អង្គរប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញដល់សាធារណជនចូលទស្សនាសិក្សាស្វែងយល់។
លោក ខួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ បានឱ្យដឹងថា កុលាលភាជន៍ចំនួន ១៦ ដែលនឹងធ្វើការបង្ហាញនាពេលខាងមុខ គឺជាប្រភេទកុលាលភាជន៍រឹង មានស្រទាប់រលោងពណ៌ត្នោត និងពណ៌បៃតង ដោយភាជន៍ ទាំងនេះត្រូវគេដុតក្នុងឡកំដៅចន្លោះពី ១,០០០ ទៅ ១,២០០ អង្សាសេ។

លោក ខួយ សាវឿត បានបន្តថា ភាជន៍ទាំង ១៦ មានប្រភពមកពីភូមិចំនួន ៨ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ក្រៅពីកុលាលភាជន៍ និងវត្ថុសិល្បៈមួយចំនួនស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រ ដែលជាវត្ថុសក្ការសម្រាប់បញ្ចុះនៅតាមប្រាសាទ រួមទាំងវត្ថុសិល្បៈដែលទទួលបានពីវត្តអារញ្ញរង្សី ដែលជាប្រភេទវត្ថុសិល្បៈមានអាយុកាលខុសៗគ្នានិងមានប្រភពផ្សេងៗគ្នាផងដែរ។

ជាថ្មីម្តងទៀត ចំពោះសាធារណជន សិស្សានុសិស្ស និសិ្សត លោកគ្រូ-អ្នកគ្រូ និងអ្នកស្រាវជ្រាវ អាចមកសិក្សាស្វែងយល់ឱ្យបានកាន់តែច្បាស់អំពីប្រវត្តិនៃវត្ថុ សិល្បៈទាំងនេះ ដោយមានមន្ត្រីជំនាញ ចាំធ្វើបទបង្ហាញអំពីព័ត៌មានថ្មីៗ ទាក់ទងនិងការស្រាវជ្រាវ ការប្រតិបត្តិសាសនា វិស័យពាណិជ្ជកម្ម និងការចូលរួមចំណែករបស់ប្រជាជន ក្នុងការថែរក្សាវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌជាតិប្រកបដោយនិរន្តរភាព៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា