Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោសឈ្មួញគ្រឿងញៀន ២ នាក់ ម្នាក់ជាប់គុក ១ ជីវិត និងម្នាក់ទៀតជាប់ ២៥ ឆ្នាំ

បានផុស

នៅ

លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ ២០២៣ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​សំណុំរឿង​ឈ្មួញ​គ្រឿងញៀន ២ នាក់ ដោយ​ម្នាក់​ដាក់​គុក​អស់​មួយ​ជីវិត និង​ម្នាក់​ទៀត​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ ២៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិកា​រដ្ឋ ក្នុង​ម្នាក់ ៤០ លាន​រៀល ពី​បទ«រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលក្រម​បាន​ប្រកាស​ធ្វើ​ឡើង​ជា​សាធារណៈ និង​ទុក​សិទ្ធិ​ឲ្យ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើ​សិន​ភាគី​ណាមួយ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ក្ដី​នេះ។ ជនជាប់ចោទ ២ នាក់ ម្នាក់​ឈ្មោះ ហ៊ីម ឆេងហ៊ួរ​សុដាវី​ដ ភេទ​ប្រុស អាយុ ២២ ឆ្នាំ ត្រូវ​បាន​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤០ លាន​រៀល។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ហ៊ាត រ៉ូ ហៅ តោ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤០ លាន​រៀល។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី ៧ ខែ​សីហា ឆ្នាំ ២០២២ កម្លាំង​សមត្តកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ឈ្មួញ​គ្រឿងញៀន ២ នាក់ និង​សារធាតុ​ញៀន​ជាង ២៦ គីឡូក្រាម ទៅ​តុលាការ ដើម្បី​ចោទ​ប្រកាន់​ជា​ផ្លូវការ និង​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន។

ទាក់ទិន​នឹង​ការ​នាំ​ខ្លួន​ឈ្មួញ​គ្រឿងញៀន ២ នាក់ ទៅ​តុលាការ​នោះ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សារធាតុ​ញៀន​ជាច្រើន​ប្រភេទ សរុប ២៦ គីឡូ ២ ខាំ (២៦.១៩៩៨ គីឡូក្រាម) ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ខែ ទើប​មាន​ភស្តុតាង​កំណត់​មុខសញ្ញា​បាន​ជាក់លាក់ ឈាន​ដល់​ការ​បង្ក្រាប​ជាក់ស្ដែង កាលពី​វេលា​ម៉ោង ២០ និង ៤៥ នាទី​យប់ ថ្ងៃ​ទី ០៤ ខែ​សីហា ឆ្នាំ ២០២២ នៅ​ចំណុច​ផ្ទះ​លេខ A6-1577 ផ្លូវ​បេតុង ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ ម្នាក់​ឈ្មោះ ហ៊ីម ឆេង​ហ៊ួ​រ​សុដាវី​ដ និង ឈ្មោះ ហ៊ា​ត រ៉ូ ហៅ​តោ នេះ។ ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុតាង​រួមមាន ៖ សារធាតុ​ញៀន​ចម្រុះ​សរុប​ជាង ២៦ គីឡូក្រាម, សារធាតុ​ផ្សំ​ជា​វត្ថុ​រាវ ចំនួន ១៥ ដប, ជញ្ជីង​ថ្លឹង​ចំនួន ០៥, ម៉ាស៊ីន​សម្រាប់​លាយថ្នាំ​ញៀន ចំនួន ០២ គ្រឿង, ម៉ាស៊ីន​សម្រាប់​អ៊ុត​ថង់​ប្លាស្ទិក​ចំនួន ០៥ គ្រឿង, និង​ឧបករណ៍​វេច​ខ្ចប់​មួយ​ចំនួន​ទៀត។

ការ​បង្ក្រាប​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២ នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ ៧ មករា ក្រោយ​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​ជិត​១៥០​គ្រួសារ ​បាន​ជម្លៀស​ ​មក​កាន់​ទី​ទួល​សុវត្ថិភាព ក្នុង​ស្រុក​ត្បូង​ឃ្មុំ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍​សែន​ជ័យ​ចុះ​រុះ​រើ​សំណង់​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ នឹង​សាង​សង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​ថ្មើរ​ជើង ​ក្នុងបុរី​ផុន​ស៊ុយ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ​ឃួង ស្រេង​ ៖​ការ​ប្រកាស​សម្រេច ​បញ្ចប់​ការ​ចូល​រួម​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​(CLV-DTA) មិន​មាន​ន័យថា ​យើង​ឈប់​អភិវឌ្ឍន៍​នៅ​តាម​ព្រំដែន​នោះ​ទេ​

ព័ត៌មានជាតិ៨ ម៉ោង មុន

គម្រោង​រ៉េដបូក​កែវសីមា រៀបចំ​យន្តការ​ពីរ​លើក​កម្ពស់​​ការពារ​​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគិរី

សេដ្ឋកិច្ច១០ ម៉ោង មុន

កម្ពុជា ជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយ​ចន្ទីជាលើកដំបូង ទៅខេត្តហឺណាន ប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ផ្ទុះ​ឆេះ​អណ្តូងរ៉ែ​ធ្យូង​ថ្ម​​​​ស្លាប់​យ៉ាង​ហោច​២៨​នាក់ ខណៈរបួស​និង​បាត់ខ្លួន​ច្រើន​នាក់​​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជ្ញាធរស្រុកគិរីសាគរ កំពុងតភ្ជាប់ផ្លូវស្ពានលូភ្លោះប្រវែង២០ម៉ែត្រ ក្រោយបាក់ទំនប់ទឹកហូរបុកផ្តាច់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ីស្រាអែល​និង​ហេសបូឡា​លីបង់​​​ផ្តើម​ប្រយុទ្ធគ្នា​ទ្រង់​ទ្រាយ​ធំ​​

សេដ្ឋកិច្ច១០ ម៉ោង មុន

កម្ពុជា ជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយ​ចន្ទីជាលើកដំបូង ទៅខេត្តហឺណាន ប្រទេសចិន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឡើងកាន់តំណែងភ្លាម រដ្ឋមន្ត្រី ហួត ហាក់ ជួបពិភាក្សាការងារជាមួយសមាគមទេសចរណ៍ភ្លាម

Sokha Hotels

ព័ត៌មានពេញនិយម