Connect with us

ព័ត៌មានជាតិ

អភិបាលស្រុកសៀមប៉ាង នឹងជំរុញឲ្យមន្ត្រីជំនាញកសិកម្មជួយបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំដល់ជនជាតិដើមភាគតិច ដើម្បីផ្គត់ផ្គង់គ្រួសារ

បានផុស

នៅ

លោក ផាន់ យុត្ត អភិបាលស្រុកសៀមប៉ាង បានលើឡើងថា ក្នុងនាមអាជ្ញាធរលោកនឹងជំរុញឱ្យមន្ត្រីជំនាញកសិកម្មរកដៃគូរអភិវឌ្ឍន៍ផ្នែកកសិកម្មមកជួយបណ្តុះបណ្តាលបច្ចេកទេសដាំដុះបន្លែបង្ការដល់ជនជាតិដើមភាគតិចដើម្បីឲ្យពួកគាត់មានជំនាញដាំដុះបានល្អ និងឱ្យទទួលបានផលច្រើន ដើម្បីរកប្រាក់ចំណូលបន្ថែមមកផ្គត់ផ្គង់គ្រយសារ។

ការលើកឡើងបែបនេះ បន្ទាប់លោកអភិបាលស្រុកបានឃើញប្រជាពលរដ្ឋជាជនជាតិដើមភាគតិចរែកបន្លែ ត្រីសាច់ដើរលក់នៅតាមផ្សារ ដែលពួកគាត់ដាំដុះទៅតាមលក្ខណគ្រួសារផង និងរកបានពីព្រៃធម្មជាតិផង។    

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលស្រុកសៀមប៉ាងបានបញ្ជាក់ថា ត្រីសាច់បន្លែបង្ការដែលបងប្អូនជនជាតិរែកពន់ដើរលក់នេះ ប្រជាពលរដ្ឋទូទៅនិយមទិញយកទៅបរិភោគច្រើន ព្រោះវាជាបន្លែធម្មជាតិ។ លោកអភិបាលស្រុកបន្តថា អាជ្ញាធរសប្បាយចិត្ត ពេលបានឃើញពួកគាត់ចេះលក់ដូររកប្រាក់ដោះស្រាយជីវភាព ហើយក្នុងនាមអាជ្ញាធរ លោកនឹងជំរុញឱ្យមន្ត្រីជំនាញកសិកម្ម រកដៃគូរអភិវឌ្ឍន៍ផ្នែកកសិកម្មមកជួយបណ្តុះបណ្តាលបច្ចេកទេសដាំដុះបន្លែបង្ការ ដើម្បីធ្វើឲ្យពួកគាត់មានជំនាញដាំដុះបានល្អ និងឱ្យទទួលបានផលច្រើន ។    

លោកស្រី ខា ស្រាយ រស់នៅភូមិទាក់ទាម ឃុំសន្តិភាព បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះបងប្អូនជនជាតិ ក៏ដូចជាបងប្អូនផ្សេងៗទៀត បានកាត់បន្ថយការពឹងផ្អែកលើកផលអនុផលព្រៃឈើ មកប្រកបរបរដាំបន្លែបង្ការលក់។ លោកស្រីបន្ថែមថា មុខរបររែកពន់ដើរលក់ដូរ បងប្អូនជនជាតិពុំសូវចេះធ្វើទេ ដូចនេះសូមអំពាវនាវបងប្អូនអ្នកផ្សារជួយគាំទ្រទិញដូរបន្លែរបស់ពួកគាត់ផងដើម្បីឲ្យបងប្អូនជនជាតិមានទឹកចិត្តក្នុងការដាំបន្លែហើយបានរួមគ្នាការពារធនធានធម្មជាតិ និងព្រៃឈើសហគមន៍ឲ្យបាននៅគង់វង់។

លោកស្រី បាង ពានជាង ជនជាតិខិ នៅភូមិឃុំសេកុង ស្រុកសៀមប៉ាង ដើរលក់បន្លែនេះដែរបានបញ្ជាក់ថា បច្ចុប្បន្នពួកគាត់បានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ប្រឹងប្រែងដាំដំណាំរួមផ្សំ និងបន្លែបង្ការដើម្បីចង់ផ្លាស់ប្តូរមុខរបរចាកចេញពីការចូលព្រៃ បរបាញ់សត្វ បេះផ្លែឈើ ឬកាប់ឈើជាដើម។

លោកស្រីបន្តថា ទោះបីជាការខិតខំព្យាយាមកែប្រែមុខរបរនេះយ៉ាងណាក៏ដោយ ក៏បងប្អូនមួយចំនួននៅមិនទាន់បោះបង់ចោលទាំងស្រុងបានដែរ ដូចជាដើររកឃ្មុំ ក្តាម ខ្យង កង្កែប​ ហ៊ីង ចង្រិត ធ្វើនេសាទត្រីយកមកបរិភោគ និងនៅសេស​សល់​យកមកលក់។

លោកស្រី វ័នណារី បានអះអាងថា ការរែកទូលដើរលក់ភោគផលប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពងាយស្រួលព្រោះបានផ្លូវរឹងល្អ ស្រួលធ្វើដំណើរជាងកាលពី(ឆ្នាំ២០១៨ -១៩)ដោយសារកាលនោះផ្លូវខែវស្សាភក់ដើរមិនរួចទេ។

សូមបញ្ជាក់ថា បងប្អូនជនជាតិដើមភាគតិចនៅស្រុកសៀមប៉ាងមានគ្រឹង-កាវែត-ខិ-បច្ចុប្បន្នបានផ្លាស់ប្តូរទំលាប់ច្រើន ចេះលក់ដូរបន្លែបង្ការ ត្រីសាច់ ដែលជាមុខរបរបន្ទាប់បន្សំ ដើម្បីរកប្រាក់ចំណូលបង្គ្រប់បន្ថែមក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃក្រៅពីការធ្វើស្រែចំការ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម