ជីវិតកម្សាន្ដ
មិនមែនសរសើររហូតទេ លើកនេះ Lisa ត្រូវគេថាឲ្យចំៗ ផាត់មុខមិនសមជាតារាលើឆាកច្រើនឆ្នាំ
កាលពីថ្ងៃទី ២៨ខែមិថុនា ក្នុងព្រឹត្តិការណ៍ BVLGARI គម្រប់ខួប ៧៥ ឆ្នាំ នៃម៉ាកយីហោអ៊ីតាលី Bulgari ត្រូវបានប្រារព្ធឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយនាំយកតារាល្បីៗដូចជា Lim Ji Yeon តារាសម្តែង Shin Ye Eun តារាចម្រៀង Hwasa (MAMAMOO) Lee Seo Jin និង Lee Sang។

ជាពិសេស Lisa សមាជិកក្រុម BLACKPINK ក៏មានវត្តមានកក្រើកក្នុងព្រឹត្តិការណ៍ព្រំក្រហមផងដែរ។ ក្នុងកម្មវីធីនោះតារា K pop បានស្លៀករ៉ូបវាលខ្នងបិទជិតកពណ៌សសិចស៊ីដល់ចង្កេះ។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតក្នុងរូបភាពរបស់តារាចម្រៀងស្រីរូបនេះ គឺផ្ទុះខ្លាំង និងធ្វើឲ្យមនុស្សជាច្រើនលើកមកនិយាយ ក្រោយពេលឃើញសម្រស់នាងលើកនេះមិនសមជាតារាលើឆាកជាច្រើនឆ្នាំឡើយ។
ថ្វីត្បិតតែសមាជិកវ័យក្មេងបំផុតរបស់ក្រុម BLACKPINK ត្រូវបានគេសរសើរឥតឈប់ឈរចំពោះការតុបតែងខ្លួន ថាមានមុខរលោង ប៉ុន្តែម្ដងនេះនាងត្រូវអ្នកលេងអ៉ិនធើណេតថាឲ្យចំៗអំពីការតុបតែងខ្លួនមិនស្រស់ស្អាតផងដែរ។ ក្រឡេកមើលឲ្យជិតខ្នងរបស់ Lisa គឺងងឹតទាំងស្រុង បើធៀបនឹងមុខរបស់នាង ពេលថតរូបជាមួយពន្លឺ។ ក្នុងនោះនាងត្រូវគេផ្ដល់ជាយោបល់ថាគួរលាបក្រែមមុនពេលទៅព្រឹត្តិការណ៍ ដើម្បីចៀសវាងការថតរូបដែលមិនសមជាតារាល្បីលំដាប់ពិភពលោក។
លើសពីនេះ នៅពេលដែលកញ្ចក់ប្រព័ន្ធផ្សព្វផ្សាយបានពង្រីកមុខរបស់នាង ស្នាមក្រែមបានជាប់នៅលើធ្មេញរបស់ Lisa ក៏ត្រូវបានបំភ្លឺឲ្យឃើញកាន់តែច្បាស់ថែមទៀត។ ស្របពេលដែល Lisa ត្រូវគេថាឲ្យនាងគួរតែប្រើក្រដាស់ផ្ដិតបបូរមាត់ខាងក្នុង ដើម្បីកុំឲ្យវាជាប់នឹងធ្មេញដែលមើលទៅពិតជាអាក្រក់មើលខ្លាំង។

យ៉ាងណាមិញបើទោះជាមានការរិះគន់និងការថតជ្រុងខ្លះបង្ហាញឲ្យឃើញពីសម្រស់របស់ Lisa មិនស្អាតខ្លាំងដូចកម្មវីធីមុនក៏ដោយ។ ប៉ុន្តែសមាជិកក្រុម BLACKPINK រូបនេះ នៅតែមានគេសរសើរថានាងស្អាតខ្លាំងដដែល ក្រោយលើកសក់សេះអស់ពីថ្ងាស៕
ប្រែសម្រួល៖សាង ស្រីល័ក្ខ
ចុចអាន៖អ្នកលេងអ៊ីនធឺណិតសរសើរថ្ងាស Lisa ថាស្អាត ក្រោយនាងលើកសក់បញ្ចេញឈុតវាលខ្នង
ចុចអាន៖មួយឈុតដែល Lisa ស្លៀកចូលរួមក្នុងព្រឹត្តិការណ៍ BVLGARI តម្លៃជិត៦ពាន់ដុល្លារ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង