Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជួបគ្រោះរញ្ជួយដី រង្គើ ៦ខេត្ត

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែមិថុនា គ្រោះរញ្ជួយដីកម្រិត៤.៥រិចទ័រ បានអង្រួនខេត្តភាគខាងជើងប្រទេសថៃចំនួន៦ ជាហេតុជំរុញឲ្យអ្នកជំនាញ អំពានាវឲ្យត្រួតពិនិត្យអគារចាស់ៗ។

នាយកដ្ឋានឧតុនិយមថៃ (TMD) បានរាយការណ៍ថា ចំណុចកណ្តាលនៃការរញ្ជួយនេះ គឺមានជម្រៅ៥គីឡូម៉ែត្រ ខាងក្រោមស្រុក Bang Krathum នៃខេត្ត Phitsanulok។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ ក៏មានសេចក្តីរាយការណ៍អំពីស្នាមប្រេះនៅវត្ត Rat Chang Khwan ក្នុងស្រុក Muang នៃខេត្ត Phichit ផងដែរ។

នាយកដ្ឋានធនធានរ៉ែ (DMR) បានចាត់ទុកការរញ្ជួយដីនេះថាជា ចលនានៃខ្សែបន្ទាត់ fault line លាក់ខ្លួន ដែលមិនមានបញ្ចេញសកម្មភាពអ្វីសោះ អស់រយៈពេលប្រហែលមួយសតវត្សរ៍មកហើយ។

នាយកដ្ឋានបន្ថែមថា ការរញ្ជួយដីមានជម្រៅរាក់បន្តិច ហើយវាយប្រហារខេត្ត Phitsanulok, Phichit, Kamphaeng Phet, Nakhon Sawan, Loei និង Phetchabun។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីមនុស្សបាត់បង់ជីវិតនោះទេ។

ប៉ុន្តែមជ្ឈមណ្ឌល​វិបត្តិ​មួយ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​តាមដាន​លទ្ធផល​នៃ​ការ​រញ្ជួយក្នុងស្រុក Bang Krathum។ ក្រុមមន្ត្រី​ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​ទៅ​ពិនិត្យ​មើល​ការ​ខូចខាត​អគារ និង​ប្រាសាទនានា ហើយ​ផ្តល់​ប្រឹក្សា​ដល់​ប្រជាពលរដ្ឋ​ដែល​ព្រួយ​បារម្ភ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ឈៀងម៉ៃ ជួបគ្រោះរញ្ជួយដី ខណៈខេត្តភាគច្រើន ថៃ កំពុងមានទឹកជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម