Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទោះឈប់ប្រើហ្វេសប៊ុក តែសម្ដេចនៅអាចទំនាក់ទំនងជាមួយពលរដ្ឋគ្រប់ពេល

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ចំពោះការសម្រេចឈប់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ហើយដែលកំពុងធ្វើឲ្យក្រុមប្រឆាំងនៅក្រៅស្រុកសប្បាយចិត្ត។ តែយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ដែរថា នៅតែអាចមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋបានគ្រប់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីយប់មិញ សម្ដេចបានសម្រេចលុបចោលទំព័រហ្វេសប៊ុករបស់សម្ដេច ដែលមានអ្នកចូលរួមចំនួន ១៤លាននាក់ ហើយដែលក្រុមប្រឆាំងនៅក្រៅស្រុក កំពុងសប្បាយចិត្តលើករណីនេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ម្យ៉ាងទៀតយប់មិញនេះ ពូបានសម្រេចលុបចោលហ្វេសប៊ុក ដែលមានមនុស្ស ១៤លាននាក់ៗ លុបចោលហ្វេសប៊ុក ហើយឃើញពួកប្រឆាំងនៅក្រៅប្រទេសនោះកំពុងសប្បាយ ក៏ប៉ុន្តែអ្នកត្រូវគិតណា បើខ្ញុំចេញបញ្ជាបិទហ្វេសប៊ុកនៅស្រុកខ្មែរ លោកឯងដាច់ផ្ញារ​ ខ្ញុំគ្រាន់តែប្រាប់លោកឯងទេ តែមិនមែនជាមធ្យោបាយ ហ៊ុន សែន ត្រូវប្រកាន់យកទេ តែលោកឯងកុំប្រមាថយុទ្ធសាស្រ្ដរបស់ ហ៊ុន សែន ឲ្យសោះ ហ៊ុន សែ បំផ្លាញចោល ១៤លាននាក់ ប៉ុន្តែ ហ៊ុន សែន មានទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋអាចបានគ្រប់ពេល ទាំងប្រព័ន្ធតេលេក្រាម ហើយឥឡូវគឺលេងអា Tik Tok ទៀត»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣៣ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម៥៣ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

Sokha Hotels

ព័ត៌មានពេញនិយម