Connect with us

ព័ត៌មានជាតិ

ប្រយ័ត្ន​ច្រឡំ​ផ្លូវ​​ អ្នក​ជិះកាត់​រង្វង់​មូលចោមចៅ ជិះមើលៗ​ផង​បង​ប្អូនអ្នក​បើកបរ

បានផុស

នៅ

ការដ្ឋាន​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​​រង្វង់​មូល​ចោមចៅ បាន​បញ្ចប់គម្រោងផ្លូវ​មួយ​ចំនួន គិត​មក​ដល់​ពេល​នេះ​សម្រេច​បាន​​ជាង ៥៥ ភាគរយ តាមផែនការ​គ្រោង​បញ្ចប់​នៅចុង​​ឆ្នាំ ២០២១។

ទោះបី​ការដ្ឋាន​មិន​ទាន់​បាន​បញ្ចប់​ទាំងស្រុង តែ​ដើម្បី​រំដោះ​ចរាចរណ៍​កកស្ទះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបើក​ឲ្យ​ចរាចរណ៍​​បណ្ដោះអាសន្ន​ផ្លូវ​ក្រោម​ដី​ចំនួន ០៣ ខ្សែ។ ខ្សែ​ទីមួយ​បើកឲ្យ​ចរាចរណ៍​តាំង​ពី​ថ្ងៃ ២៦ ខែតុលា ២០២០ និង ពីរ​ខ្សែទៀតទើប​ដាក់ឲ្យប្រើប្រាស់​កាល​ពី​ពេល​ថ្មីៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវក្រោមដី​ទាំំង ០៣ ខ្សែ ដែល​អាច​ឲ្យយានជំនិះ​បើកធ្វើ​ចរាចរណ៍​បណ្តោះអាសន្ន​មាន៖

ខ្សែ​ទី​១- ភ្ជាប់​ចរាចរ​ពី​ផ្លូវ​ជាតិ​លេខ ៤ មក​មហា​វិថី​សហព័ន្ធ​រុស្ស៊ីជា​ផ្លូវក្រោមដី មាន​ប្រវែង​សរុប ៤៨៨ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ សម្រាប់​ចរាចរណ៍​ឯកទិស ដែល​មាន​ចំនួន ២គន្លង​រថយន្ត និង ១គន្លងទោ​ចក្រ​យានយន្ត។

ខ្សែ​ទី២- ភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅមហាវិថីចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជម្រៅ ៣.៧ម៉ែត្រធៀបនឹងកម្ពស់នីវ៉ូមហាវិថី ចោមចៅ។

ខ្សែ​៣- ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជម្រៅ ១.៨៦ម៉ែត្រ ធៀបនឹងកម្ពស់នីវ៉ូផ្លូវជាតិលេខ ៣។

ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅនេះ ត្រូវបានក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ទទួលម៉ៅការសាងសង់ ហើយបានប្រើប្រាស់ថវិកាសាងសង់២២លានដុល្លារអាមេរិក ហើយ​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៣ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម