Connect with us

ជីវិតកម្សាន្ដ

យឿន សូតអនុស្សាវរីយ៍ ប្រកាសចេញពី សាន់ដេ ទំនងចូលទ្រនំផលិតកម្មធំមួយ

បានផុស

នៅ

ម្ចាស់​បទ «ទីងមោង និង ឆ្នាំង​ណា​គ្រប​ហ្នឹង» យឿន សូតអនុស្សាវរីយ៍ ប្រកាស​បញ្ចប់​កុងត្រា​ការងារ​ជាមួយ​ផលិតកម្ម សាន់ដេ (SUNDAY PRODUCTION) ជា​ផ្លូវការ​ហើយ នៅ​ថ្មីៗ​នេះ ដោយ​មាន​មតិ​អ្នក​គាំទ្រ​ខ្លះ​ថា តារា​ចម្រៀង​ប្រុស​រូប​នេះ អាច​នឹង​ចូល​ទ្រនំ​សម្បូរ​ឧកញ៉ា ខណៈ​មួយ​រយៈ​ចុង​ក្រោយ ឃើញ​លោក​ស្និទ្ធស្នាល​ជាមួយ​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម Galaxy Navatra ដូចជា ឧកញ៉ា ព្រាប សុវត្ថិ ,ឧកញ៉ា ខេមរៈ សិរីមន្ត និង​តារា​ចម្រៀង ខេម ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង យឿន សូតអនុស្សាវរីយ៍ បាន​ឲ្យ​ដឹង​ថា លោក​បាន​បញ្ចប់​កុងត្រា​ការងារ​ជាមួយ​ផលិតកម្ម សាន់ដេ (SUNDAY PRODUCTION) ជា​ផ្លូវការ​ហើយ។ រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ លោក​បាន​រួម​រស់​ក្រោម​ដំបូល​សាន់​ដេ ពិតជា​ទទួល​បាន​ភាព​កក់ក្ដៅ និង​ការ​ជួយជ្រោមជ្រែង​ជា​ច្រើន​រាប់មិនអស់។ លោក​ថា «ខ្ញុំបាទ មាន​ថ្ងៃនេះ គឺជា​គុណបំណាច់​ដ៏​ធំធេង​មិន​អាច​ថ្លៃ​បាន​របស់​គ្រួសារ​សាន់ដេ ពេលវេលា​កន្លងមក ធ្វើ​ឲ្យ​ខ្ញុំបាទ ចងចាំ​មិន​អាច​បំភ្លេច​បាន​ក្នុង​មួយ​ជីវិត​នេះ»។

តារា​ចម្រៀង​ប្រុស​ទើប​បញ្ចប់​កុងត្រា​ការងារ​ជាមួយ​ផលិតកម្ម សាន់ដេ (SUNDAY PRODUCTION) ​ យឿន សូត​អនុស្សាវរីយ៍ បាន​បន្ថែម​ថា «គ្មាន​ការ​ជួបជុំ​ណា​ដែល​មិន​បែក​គ្នា​នោះ​ទេ ប៉ុន្តែ​អនុស្សាវរីយ៍​ល្អៗ​ជាច្រើន​រាប់មិនអស់ បាន​ដក់​ជាប់​ក្នុង​ក្រអៅបេះដូង​ខ្ញុំ​ជានិច្ចនិរន្តរ៍»។ ជា​ចុងក្រោយ តារា​ចម្រៀង​រូប​នេះ ក៏​បាន​ធ្វើការ​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំងអស់ ដែល​បាន​គាំទ្រ​លោក តាំងពី​ដើម​រហូត​ដល់​បច្ចុប្បន្ន។

យ៉ាងណាមិញ​តាមរយៈ​ដំណឹង​នេះ ក៏​មាន​មតិ​ខ្លះ​លើក​ឡើង​ស្រដៀងៗ​គ្នា​ថា តារា​ចម្រៀង យឿន សូតអនុស្សាវរីយ៍ អាច​នឹង​ផ្លាស់​ចូល​ទ្រនំ​សម្បូរ​ឧកញ៉ា គឺ ផលិតកម្ម Galaxy Navatra។ ឯខ្លះទៀតថា អាចនឹងចូលផលិតកម្ម ហង្សមាស ជាដើម។

ពាក់ព័ន្ធ​ដំណឹង​ថា តារា​ចម្រៀង យឿន សូតអនុស្សាវរីយ៍ នឹង​ចូល​ផលិតកម្ម​ណាមួយ​នោះ នៅ​មិន​ទាន់​មាន​ការ​បង្ហើប​ឲ្យ​ដឹង​ពី​តារា​ប្រុស​រូប​នេះ​នៅឡើយ​ទេ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម