Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ៖ ពូទីន បើកប្រតិបត្តិការសឹកលើ អ៊ុយក្រែន គឺចង់បំបែកលោក​ខាងលិច

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាននិយាយថា សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺសំដៅបំបែកបំបាក់ប្រទេសលោកខាងលិច ប៉ុន្តែជាសំណាងល្អ ដោយសារតែវាមិនទទួលបានជោគជ័យឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន MSNBC កាលពីថ្ងៃព្រហស្បតិ៍, លោក បៃដិន បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មានគោលបំណងច្បាស់លាស់មួយក្នុងសង្គ្រាមលើអ៊ុយក្រែន ហើយនោះគឺការបំបែកលោកខាងលិច ។

លោក បៃដិន បានអះអាងថា ប្រសិនបើលោក ពូទីន ជោគជ័យក្នុងប្រតិបត្តិការសឹកនៅអ៊ុយក្រែនមែននោះ លោកខាងលិចនឹងស្ថិតក្នុង “បញ្ហាពិតប្រាកដ” ។ ប្រធានាធិបតីរូបនេះបន្ថែមទៀតថា បណ្តាប្រទេសលោកខាងលិចអាចរួបរួមគ្នា ដើម្បីបង្អាក់ដល់ការលុកលុយដ៏សំខាន់បំផុតណាមួយរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក ។

លោក បៃដិន ក៏​បាន​និយាយ​ដែរ​ថា លោក​បាន​ផ្តោត​លើ​ការ​រួមគ្នានៃការកាន់​កាប់​អង្គការ​ណាតូ​ ​ចាប់​តាំង​ពី​លោក​ឡើង​កាន់​តំណែងមក ជាពិសេសរហូតមកដល់ពេលនេះ លោក​បាន​ពង្រីក​ចំនួន​សម្ព័ន្ធមិត្ត និង​ដៃគូ​ដល់​ ៤០ ​ប្រទេសឯណោះ ហើយទាំងអស់នោះ​ហើយ ​ជា​មូលហេតុ​ដែល​ប្រទេស​លោក​ខាង​លិច​បន្ត​ផ្តល់​ការ​គាំទ្រ​យ៉ាង​សំខាន់​ដល់​អ៊ុយក្រែន ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានផ្ដល់កញ្ចប់ជំនួយ ទាំងសព្វាវុធ និងសម្ភារៈយោធាផ្សេងទៀតទៅឲ្យកងកម្លាំងរដ្ឋាភិបាលទីក្រុងកៀវក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ដឹងទេ រុស្ស៊ី ដាក់ទ័ពប៉ុន្មាននាក់ប្រឆាំងការបះបោរប្រដាប់អាវុធរបស់ក្រុម ទាហានស៊ីឈ្នួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម