Connect with us

ព័ត៌មានជាតិ

​ពលរដ្ឋឃុំសោប ​ត្អូញត្អែរតម្លៃ​គោ​រស់​កាប់​សាច់​ធ្លាក់​ថ្លៃ​ពី ៤ លាន​រៀល សល់​តែ​ជាង ៣ លាន​រៀល

បានផុស

នៅ

ក្រៅ​ពី​ការ​ធ្វើ​របរ​កសិកម្ម​ ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​មួយ​ចំនួន​ក៏​មាន​ការ​ចិញ្ចឹម​សត្វ​យក​សាច់​។ កសិករ​នៅ​ឃុំ​សោប ស្រុក​ព្រែកប្រសប់​ ក្រៅ​ពី​ដាំ​ដំណាំ​កសិកម្ម​ដូចជា​ធ្វើ​ស្រែ ជាពិសេស​ការ​ដាំ​ដំណាំ​ស្វាយ​ចន្ទី មួយ​ចំនួន​ក៏​មាន​ប្រកប​មុខ​របរ​ចិញ្ចឹម​គោ​យក​សាច់​ហើយ​ភាគច្រើន​ជា​កូន​កាត់​ពូជ​ពី​ប្រទេស​ជិត​ខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករ​ឈ្មោះ​ថុង រស់នៅ​ភូមិ​ព្រែកប្រសប់ ដែល​មាន​មុខ​របរ​ចិញ្ចឹម​គោ​យក​សាច់​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​ចិញ្ចឹម​គោ​ជាង ១០ ឆ្នាំ​មក​ហើយ។ គោ​របស់​គាត់​ភាគច្រើន​ជា​គោ​កាត់ ដោយ​បាន​ប្រវាស់​យក​មក​ចិញ្ចឹម​ប្រហែល ២០ ក្បាល។

ការ​ចិញ្ចឹម​របស់​កសិករ​រូបនេះ តាម​បែប​បុរាណ​ដោយ​លែង​ឲ្យ​ដើរ​ស៊ី​តាម​វាល​ស្រែ។ យ៉ាងណាមិញ គោ​ចិញ្ចឹម​របស់​​គាត់​​ជួប​ប្រទះ​ការ​ឈឺ កើត​ជំងឺ​ដុំ​ពក​ជា​ជំងឺ​សម័យ​ឆ្លង​ពី​ប្រទេស​ជិត​ខាង ដែល​ជំងឺ​នេះ​ធ្វើ​ឲ្យ​គាត់​បាត់បង់​កូន​គោ​មួយ​ចំនួន។

ក្រៅ​ពី​ការ​ចិញ្ចឹម​ជួប​ការ​លំបាក កសិករ​រូប​នេះ​ក៏​មាន​ការ​ព្រួយ​បារម្ភ ចំពោះ​តម្លៃ​គោ​ចិញ្ចឹម​មានការ​ធ្លាក់​ថ្លៃ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​។

«ពីមុន​គោ​រស់​មួយ​ក្បាល​អាច​លក់​បាន ៤ លាន​រៀល ឥលូវ​នៅ​សល់​តែ​ជាង ៣ លាន​រៀល​»។ កសិករ​រូប​នេះ​បន្ត​ថា មិន​ដឹង​មូលហេតុ​តម្លៃ​គោ​រស់​ធ្លាក់​តម្លៃ ខណៈ​សាច់​គោ​លើ​ទីផ្សារ​តម្លៃ​មិន​មានការ​ប្រែប្រួល​អី​នោះ​ទេ?។

ទោះ​បី​តម្លៃ​គោ​ធ្លាក់​ថ្លៃ ប៉ុន្តែ​កសិករ​រូប​នេះ​អះអាង​ថា​នៅ​តែ​បន្ត​ចិញ្ចឹម​ដោយសារ​ការ​ស្រលាញ់​ចូលចិត្ត និង​ណាមួយ​ក៏​ជា​មុខ​របរ​បន្ថែម​ក្រៅ​ពី​ការ​ធ្វើ​ស្រែ​ចម្ការ។

កសិករ​មួយ​រូប​ទៀត​ដែល​មាន​មុខ​របរ​ចិញ្ចឹម​គោ​រស់នៅ​ភូមិ​ឃុំ​ខាង​លើ​មាន​ឈ្មោះ​ ខ្នារ ​អាយុ ៦៥ ឆ្នាំ ក៏​ព្រួយ​បារម្ភ​ពី​តម្លៃ​គោ​ធ្លាក់​ថ្លៃ​ជាង​ពេល​មុន។ លោក​ក៏​សំណូម​ពរ​ដល់​ក្រសួង​ពាក់ព័ន្ធ​ជួយ​ពិនិត្យ​លើ​ទីផ្សារ​គោ​ឲ្យ​មាន​តម្លៃ​សមរម្យ​ឡើង​វិញ​។

បើ​តាម​ឈ្មួញ​ទិញ​គោ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា តម្លៃ​គោ​ធ្លាក់​ថ្លៃ​ជាង​មុន ព្រោះ​មាន​ការ​នាំ​ចូលច្រើន​។

«គោ​មួយ​ក្បាល​ពីមុន​​ទិញចូល​​ ៤ លាន​រៀល ឥឡូវ​តម្លៃ​​ចន្លោះ ២ លាន ៨ សែន ទៅ ៣ លាន​រៀល»។

ឈ្មួញ​រូប​នេះ​បន្ត​ថា បច្ចុប្បន្ន​​ការ​ទិញក៏​មាន​ភាព​ងាយស្រួល​ជាង​មុនដោយសារ​គោ​សំបូរ ហើយ​ការ​ទិញ​​ពី​ប្រជាពលរដ្ឋ​ក៏​បាន​ថោក​ជាង​មុន។ ​តម្លៃ​កាប់​សាច់​គាត់​អាច​លក់បាន​មួយគីឡូ​ ៣៥ ០០០ រៀល។

ទាក់ទង​តម្លៃ​គោ​រស់​ធ្លាក់​ថ្លៃ​នេះ កម្ពុជា​ថ្មី​បាន​ទាក់ទង​ទៅ​លោក ទ្រី សុភក្តិ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក្រចេះ​តាំង​ពី​ម្សិលមិញ​រហូត​ដល់​ព្រឹក​ថ្ងៃ ៣០ មិថុនា មិន​អាច​ទំនាក់ទំនង​បាន​ដើម្បី​ស្នើ​សុំ​ការ​ពន្យល់​បន្ថែម​ជុំវិញ​តម្លៃ​គោ​ធ្លាក់​ថ្លៃ​នេះ៕

អត្ថបទ៖ លី រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

សម្ដេចតេជោ រំលឹកពីការប៉ុនប៉ងធ្វើឃាដសម្ដេចមិនបានសម្រេចកាលពី២៤ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

កូរ៉េខាងត្បូង ព្រមានថា គីម ជុងអ៊ុន អាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ អំឡុងពេលអាមេរិកបោះឆ្នោត

ព័ត៌មានជាតិ៥០ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ១ ម៉ោង មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជប៉ុន ចាប់ផ្តើមរកឃើញមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម