Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន ក ប ប ស្រាយបំភ្លឺក្រោយមានការរិះគន់ពីសកម្មភាពមន្រ្តីសាខាខេត្តតាកែវចុះអនុវត្តនៅដេប៉ូប្រេងឥន្ធនៈក្នុងស្រុកគិរីវង់

បានផុស

នៅ

បន្ទាប់ពីមានការចែករំលែកនូវវីដេអូមួយនៅលើបណ្ដាញសង្គមពាក់ព័ន្ធសកម្មភាពមន្រ្តី នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» សាខាខេត្តតាកែវ ចុះត្រួតពិនិត្យទីតាំងដេប៉ូប្រេងឥន្ធនៈមួយកន្លែងនៅក្នុងស្រុកគីរីវង់ ធ្វើឲ្យមានមហាជនជាច្រើនមានការរិះគន់រួចមក នៅថ្ងៃទី៣០ ខែមិថុនានេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» បានចេញសេក្ដីស្រាយបំភ្លឺមួយចៀសវៀងមានការភាន់ច្រឡំ។

ពាក់ព័ន្ធករណីនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានលើកយក៥ចំណុចដើម្បីស្រាយបំភ្លឺដូចខាងក្រោម៖

១. កាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ មន្រ្តីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តតាកែវ ដោយមានកិច្ច​សហការ​ពីមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យដេប៉ូលក់ ប្រេងឥន្ធនៈមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងគោលបំណងចុះត្រួតពិនិត្យ ទប់ស្កាត់នូវអំពើនិងការអនុវត្តមិនសុចរិត ក្នុងធុរកិច្ចវិស័យប្រេង ឥន្ធនៈ។

២. ក្នុងកំឡុងពេលចុះអនុវត្តភារកិច្ច មន្ត្រីសាខា ក.ប.ប. មានស្លៀកពាក់ឯកសណ្ឋានការងារ មានស្លាក ឈ្មោះ និងអត្តលេខនៅជាប់អាវ និងបានជម្រាបជូនតំណាងម្ចាស់ដេប៉ូអំពីគោលបំណងនៃការ ចុះត្រួតពិនិត្យរបស់មន្ត្រីមានសមត្ថកិច្ចដោយអនុលោមតាមមាត្រា៤ នៃអនុក្រឹត្យលេខ១០៤ អនក្រ.បក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់ មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” (សូមភ្ជាប់ជូនក្នុងឧបសម្ព័ន្ធទី១ នៃសេចក្ដីបំភ្លឺព័ត៌មាននេះ)។

៣. យោងតាមប្រការ៧ កថាខណ្ឌទី១ នៃប្រកាសលេខ១៨៣ ព.ណ អ.កបប.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្តីពីបែបបទនិងនីតិវិធីនៃការត្រួតពិនិត្យនិងស៊ើបអង្កេត ក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បានកំណត់ថា៖ “មន្ត្រីស៊ើបអង្កេតអាចចូលទៅកាន់ទីតាំងណាមួយ ក្នុងម៉ោងធ្វើធុរកិច្ចធម្មតា​ដើម្បីត្រួតពិនិត្យនិងស៊ើបអង្កេតបទល្មើស​ក្រោមច្បាប់ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់» (សូមភ្ជាប់ជូនក្នុងឧបសម្ព័ន្ធទី២ នៃសេចក្ដីបំភ្លឺព័ត៌មាននេះ)។ ដោយអនុវត្តតាម ខ្លឹមសារនៃប្រកាសនេះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. មានសិទ្ធិពេញលេញ ក្នុង ការចូលទៅកាន់ទី​តាំងណា​មួយដែលកំពុងបើកធ្វើអាជីវកម្ម ដើម្បីធ្វើការត្រួតពិនិត្យបឋម។

៤. ដោយទទួលបានការឯកភាពពីម្ចាស់ដេប៉ូ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តតាកែវ បានធ្វើការ ត្រួតពិនិត្យ និងបានរកឃើញថា ដេប៉ូលក់ប្រេងដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទ ជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានលក់ប្រេងជូនអតិថិជនមានកម្រិតលំអៀង (មិនគ្រប់លីត្រ) ក្នុងបរិមាណ ៧,៤៥ លីត្រ ក្នុង ១០០លីត្រ សម្រាប់ប្រេងម៉ាស៊ូត និង ៦,៥៥លីត្រ ក្នុង១០០លីត្រ សម្រាប់ប្រេងសាំង។ អំពើកេងបន្លំបរិមាណនេះ ត្រូវបានចាត់ទុកថាជាអំពើនិងការអនុវត្តមិនសុចរិត ក្នុងធុរកិច្ច ដែលបំពានទៅនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងត្រូវទទួលរងការពិន័យ អន្តរការណ៍ពីមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលទទួលនីតិសម្បទាជានគរបាលយុត្តិធម៌។ ដោយ មិនទទួលបានកិច្ចសហការពីម្ចាស់ដេប៉ូ មន្ត្រីមានសមត្ថកិច្ចបានស្នើសុំការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ ដើម្បីបិទសៀលជាបណ្តោះអាសន្ន និងតម្រូវឱ្យម្ចាស់ដេប៉ូចូលខ្លួនមក ដោះស្រាយតាមនីតិវិធី។

៥. ក្រោយការបិទសៀល ម្ចាស់ដេប៉ូមិនត្រឹមតែមិនបានផ្ដល់កិច្ចសហការជាមួយមន្ត្រីមានសមត្ថកិច្ច ប៉ុណ្ណោះទេ ប៉ុន្តែនៅបានកាត់ផ្តាច់សៀលដោយឯកឯង ដែលនេះជាអំពើបំផ្លិចបំផ្លាញ ឬគែបំបាត់ វត្ថុដែលមានបិទស្លាកបោះត្រាដោយអាជ្ញាធរមានសមត្ថកិច្ច និងត្រូវបានបញ្ញត្តិនៅក្នុងមាត្រា៥៣៥ (បទបំផ្លាញស្លាកដែលបោះត្រា) និងមាត្រា៥៣៦ (បទបំផ្លិចបំផ្លាញ ឬគែបំបាត់វត្ថុដែលមាន បិទស្លាកបោះត្រា) ព្រមទាំងបានធ្វើការប្រមាថចំពោះអ្នករាជការសាធារណៈដែលបញ្ញត្តិនៅក្នុង មាត្រា៥០២ (បទប្រមាថ) នៃក្រមព្រហ្មទណ្ឌ (សូមភ្ជាប់ជូនក្នុងឧបសម្ព័ន្ធទី៣ នៃសេចក្ដីបំភ្លឺ ព័ត៌មាននេះ)។ ចំពោះករណីនេះ មន្ត្រីមានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ មានសមត្ថកិច្ច ដើម្បីអនុវត្តនីតិវិធីបន្ត។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ មានបុគ្គល និងសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Facebook ដោយចោទប្រកាន់ថា “មានមន្ត្រីស្លៀកពាក់ឯកសណ្ឋានបន្លំមួយក្រុម ចុះអនុវត្តភារកិច្ចដោយគ្មានលិខិតបញ្ជាបេសកកម្ម និងមិនសហការជាមួយអាជ្ញាធរមូលដ្ឋាន បានបិទសៀលឬស្កុតប្លាស្ទិកយ៉ាងគឃ្លីន មិនសួរនាំដល់ម្ចាស់ដេប៉ូ និងប្រើប្រាស់ ឈ្មោះអភិបាលខេត្ត និងព្រះរាជអាជ្ញាសំឡុតគំរាមទារប្រាក់ខុសច្បាប់ដោយគ្មានមូលហេតុ»៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១២ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម