Connect with us

ព័ត៌មានអន្ដរជាតិ

(Update) ៖ អ្នកស្លាប់ដោយព្យុះ Molave នៅវៀតណាមកើនដល់ ៤០ នាក់

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី ៣១ ខែតុលា នេះ អ្នកស្លាប់ដោយព្យុះ Molave បានកើនឡើងជិត ៤០ នាក់ចាប់តាំងពីវាបានមកដល់ប្រទេសវៀតណាមកាលពី ២ ថ្ងៃមុន ខណៈមនុស្សជាច្រើនត្រូវបានជួយសង្គ្រោះកាលពីថ្ងៃព្រហស្បតិ៍រួមទាំងអ្នកនេសាទ ៣ នាក់ត្រូវបានរកឃើញនៅក្នុងសមុទ្រ និងមនុស្ស ៣៣ នាក់ទៀតបានទាញចេញពីភូមិតូចមួយដែលកប់ដោយដីភក់ ។

ទន្ទឹមនោះក្រុមអ្នកជួយសង្គ្រោះបានស្វែងរកសញ្ញានៃការរស់រានមានជីវិតបន្ថែមទៀត បន្ទាប់ពីមានការរអិលបាក់ដីជាបន្តបន្ទាប់នៅភាគកណ្តាលប្រទេសវៀតណាមដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងពីព្យុះ Molave ​​ខណៈព្យុះដ៏ខ្លាំងក្លាមួយទៀតកំពុងបោកបក់ឆ្ពោះទៅតំបន់អាស៊ីអាគ្នេយ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះឧទ្ធម្ភាគចក្រ ទាហាន និងឆ្កែហិតក្លិនត្រូវបានដាក់ពង្រាយដើម្បីស្វែងរកមនុស្សរាប់សិបនាក់ទៀតដែលត្រូវបានគេគិតថាស្លាប់នៅក្នុងប្រទេសវៀតណាមដោយសារការរអិលបាក់ដី និងកប់ភក់យ៉ាងតិច ៥ នៅតំបន់ភាគកណ្តាលដែលត្រូវបានបំផ្លាញដោយសារភ្លៀងធ្លាក់ខ្លាំងរាប់សប្តាហ៍ និងទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងឆ្នាំ ។

ចំណែកលោកឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រថា ព្យុះទីហ្វុងនេះបានបន្សល់ទុកនូវការខូចខាតយ៉ាងខ្លាំង ។

គួរបញ្ជាក់ថា តំបន់ភាគកណ្ដាលប្រទេសវៀតណាមបានជួបប្រទះនូវព្យុះទីហ្វុងជាបន្តបន្ទាប់នៅឆ្នាំនេះដោយសម្លាប់មនុស្សយ៉ាងតិច ១៦០ នាក់ និងបណ្ដាលឲ្យមនុស្សរាប់សិបនាក់បាត់ខ្លួន ហើយបានបំផ្លិចបំផ្លាញទីក្រុង និងផលដំណាំជាច្រើន និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ស្ថិតក្នុងជម្រកបណ្ដោះអាសន្ន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ គិតត្រឹមព្រឹកនេះ ចំនួនអ្នកស្លាប់ដោយព្យុះ Molave នៅវៀតណាមកើនដល់ ១៣ នាក់

ចុចអាន ៖ Molave ជាព្យុះទីហ្វុងខ្លាំងបំផុតដែលវាយប្រហារប្រទេស វៀតណាម ក្នុងឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម