Connect with us

កីឡា

លោក ឃីម បូរី សម្លឹងឃើញក្រុម៤​ជាគូប្រជែងខ្លាំងក្នុងលីគរដូវកាលថ្មី

បានផុស

នៅ

លោក​ ឃីម បូរី សម្លឹង​ឃើញ​ក្រុម​ធំ​៤​ដែល​ជា​គូ​ប្រជែង​ដ៏​លំបាក​បំផុត​សម្រាប់​ជម្រើស​ជើង​ឯក ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​ថ្មី​២០២៣-២៤ ដែល​នឹង​ចាប់​បើក​នា​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣។

ក្នុងពិធី​ចាប់​ឆ្នោត និង​ណែ​នាំ​ពី​គោល​ការណ៍​ប្រកួត​សម្រាប់​រដូវ​កាល​ថ្មី លោក ឃីម បូរី គ្រូ​បង្គោល​របស់​ណាហ្គាវើលដ៍​បាន​​ឲ្យ​ដឹង​ថា លោក​សប្បាយ​ចិត្ត​ដែល​ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​ថ្មី​កើន​ឡើង​ដល់​១០​ក្រុម។ ស​មាជិក​ថ្មី​គឺ​ ព្រៃវែង និង អាយអេស​អាយ​ ដង្កោ​សែន​ជ័យ ជា​ក្រុម​ដែល​រៀបចំ​បា​ន​ល្អ​មុន​ពេល​ចូល​រួម​ប្រកួត​ក្នុង​លីគ​លើក​ដំបូង​ ស្រប​ទៅ​នឹង​លីគ​ក្នុង​តំបន់ ក៏​ដូចជា​នៅ​អឺរ៉ុប។ ជា​ពិសេស​ពេលវេលា​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ឆ្នាំ និង​ត្រូវ​បញ្ចប់​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ​ថ្មី។ ចំណុច​នេះធ្វើ​ឲ្យ​ក្លិប​នីមួយ​ៗ​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ការ​ផ្លាស់​ប្តូរ​កីឡាករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីត​កីឡាករ​​ណាហ្គាវើលដ៍​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​រៀបចំ​ក្រុម​គឺ​ត្រៀម​បាន​រួច​រាល់​ហើយ​ទាំង​កីឡាករ​ក្នុង​ស្រុក និង​កីឡាករ​បរទេស។

រដូវ​កាល​ថ្មី​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​កំណត់​ឲ្យ​មាន​កូតា​កីឡាករ​ក្នុង​តំបន់​អាស៊ាន​ម្នាក់​ក្នុង​ចំណោម​កីឡាករ​បរទេស​ ដូច្នេះ​ការ​ប្រែ​ប្រែ​ថ្មី​មួយ​ទៀត​សម្រាប់​លីគ​កំពូល​កម្ពុជា​។ ពាក់​ព័ន្ធ​នឹង​ករណី​នេះ លោក ឃីម បូរី បាន​បន្ថែម​ថា ពាក់​ព័ន្ធ​នឹង​កូតា​កីឡាករ​អាស៊ាន​​គឺ​ជា​ការ​ប្រកួត​ប្រជែង​​​លីគ​នៅ​ក្នុង​តំបន់ ប៉ុន្តែ​ក៏​អាច​ប៉ះ​ពាល់​ដល់កីឡាករ​ក្នុង​ស្រុក​​ដែរ ពី​ព្រោះ​ត្រូវ​កាត់​បន្ថយ​កីឡាករ​ខ្មែរ​ម្នាក់​នៅ​លើ​ទី​លាន។

លោក​ ឃីម បូរី សម្លឹង​ឃើញ​ក្រុម​ខ្លាំង​ចំនួន​៤​ដែល​ជា​គូ​ប្រជែង​ខ្លាំង​ក្នុង​ការ​ដណ្តើម​ជើង​ឯក ប៉ុន្តែ​ក៏​មិន​អាច​មើល​ស្រាល​ក្រុម​ផ្សេង​ៗ​ទៀត​ដែរ ពី​ព្រោះក្រុម​នីមួយ​ៗ​សុទ្ធ​តែ​ត្រៀម​ខ្លួន និង​រៀបចំ​​ក្រុម​បាន​ល្អ​ដូច​គ្នា។

«ចំពោះ​ក្រុម​ខ្ញុំ​គិត​ថា នៅ​ដដែល​គឺភ្នំពេញ​ក្រោន ស្វាយរៀង វិសាខា បឹងកេត ដែល​ជា​ក្រុម​​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​មែន​ទែន​សម្រាប់​យើង។ តែ​យើង​ក៏​មិន​អាច​មើល​ស្រាល​ក្រុម​ផ្សេង​ៗ​បាន​​ដែរដូច​ជា​ គិរីវង់​សុខសែន​ជ័យ អង្គរថាយហ្គឺរ​ជាដើម​ សូម្បី​តែ​ក្រុម​ទើប​ឡើង​មក​លីគ​ថ្មី​ក៏​រៀបចំ​បាន​ល្អ»។ លោក ឃីម បូរី​ បាន​បញ្ជាក់។

ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​២០២៣-២៤ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍ ទី​៥ ខែ​សីហា ​ដែល​មាន​ក្លិប​ចំនួន​១០​គឺ ម្ចាស់​ការពារ​ជើង​ឯកឆ្នាំ​ចាស់ ​ភ្នំពេញ​ក្រោន ព្រះ​ខ័ន​រាជ​ស្វាយរៀង វិសាខា​ ណាហ្គាវើលដ៍ បឹងកេត ក្រសួង​ការពារ​ជាតិ អង្គរថាយហ្គឺរ ​គិរីវង់​សុខ​សែន​ជ័យ និង​សមាជិក​​ថ្មី អាយអេសអាយ ដង្កោសែន​ជ័យ និង​ ព្រៃវែង​អេហ្វស៊ី។

សម្រាប់​ទី១

កម្មវិធី​ប្រកួត​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣

  • វិសាខា vs គិរីវង់សុខ​សែន​ជ័យ 
  • ព្រៃវែង vs ណាហ្គាវើលដ៍ 

កម្មវិធី​ប្រកួត​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២៣

  • ក្រសួងការពារ​ជាតិ vs ព្រះ​ខ័ន​រាជ​ស្វាយរៀង
  • ភ្នំពេញ​ក្រោន vs បឹងកេត
  • អាយអេសអាយ ដង្កោសែន​ជ័យ vs អង្គរថាយហ្គឺរ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៤ នាទី មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ២ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ៣ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៧ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម